ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោះបីជាប់ដៃប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃជំងឺកូវីដ១៩ យ៉ាងណាក្តី ក៏កន្លងរដ្ឋបាលរាជធានីភ្នំពេញ មិនភ្លេចបងប្អូនកងទ័ពនៅសមរភូមិមុខ

37

 

ភ្នំពេញ ៖ ផ្តើមចេញពីមនោសញ្ចេតនាគោរពស្រឡាញ់ដល់វីរភាពកងទ័ព និងវីរនគរបាលឈរជើងនៅទិសប្រាសាទព្រះវិហារ ការពារទឹកដី ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញតែងបានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនទៅផ្តល់ជូនបងប្អូនកងទព័ និងគ្រួសារកងទព័ជាប់ជាប្រចាំក្នុងនាមអង្គភាពសម្ពន្ធ័មេត្រី ភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្នុងឧិកាសបុណ្យទានម្តងៗ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៧មេសានេះ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញតំណាងឯ.ឧឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅសួរសុខទុក្ខបងប្អូនកងទ័ពជាច្រើន អង្គភាពឈរជើងនៅទិសប្រសាទព្រះវិហារ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ដល់១៦មេសា ឆ្នាំ២០២២ខាងមុខនេះ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមលេខ៣ បានថ្លែងថា ជានិច្ចកាលរដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្នុងរយះពេល២ឆ្នាំនេះ គឺមិនបានភ្លេចកងទ័ពឈរជើងនៅតាមខ្សែបន្ទាប់ព្រំដែន ទិសប្រាសាទព្រះវិហារនោះឡើយ ទោះបី ជាប់ដៃមមាញឹកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ក្តី។ ចំណែកដៃម្ខាងទៀត បានកសាងនិងអភិវឌ្ឍន៍រាជធានីភ្នំពេញ ចេញជាសមិទ្ធិផលជាច្រើន ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង និងតាមអនុសាសដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោកឧត្តមសេនីយ៍ ស្រី ឌឹក បន្តទៀតថា ដោយមានការជួយឧបត្តម គាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ, ពីឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេរភូមិ បានធ្វើឲ្យអង្គភាពទ័ពឈរជើងទិសប្រាសាទព្រះវិហារ សម្រេចកសាងបាននូវហេដ្ឋារច នាសម្ព័ន្ធយុទ្ធសាស្ត្រតាមបន្ទាត់ព្រំដែន បានយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដី ប្រវែងជាង១០០គីឡូម៉ែត្រ តាមជួរភ្នំដងរែក។

ឯកឧត្តមស៊ុយ សេរិទ្ធ បានកោតសរសើរដោយស្មោះអស់ ពីដួងចិត្តចំពោះការលះបង់គ្រប់បែបយ៉ាងដើម្បី បុព្វហេតុការពារទឹកដី។ ឯកឧត្តម អភិបាលរងក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញការប្តេជ្ញាចិត្តគាំទ្រ ដល់បងប្អូនកងទ័ពនៅសមរភូមិជួរមុខទិសប្រាសាទព្រះវិហារជានិច្ច ទោះបីដៃម្ខាងជាប់ដៃទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ និងដៃម្ខាងទៀត ជាប់កសាងអភិវឌ្ឍន៍រាជធានីភ្នំពេញក្តី។ ក្រៅពីជួយលើផ្នែកជីវភាព រស់នៅរបស់កងទ័ព និងគ្រួសារកងទ័ព ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានស្ថាបនាឡើងដើម្បីបម្រើសេចក្តីត្រូវការក្នុងជីវភាព រស់នៅប្រចាំថ្ងៃរបស់កងទ័ព។ ក្នុងនោះក៏មានការបង្កើតប្រព័ន្ធទឹកស្អាត នៅកងពលតូចអន្តរាគមន៍លេខ៩ និងប្រព័ន្ធទឹកស្អាតឡើងដល់កំពូលភ្នំផងដែរ។

នាឱកាសនោះ ឯកឧត្តមស៊ុយ សេរិទ្ធ បាននាំយកអំណោយ របស់សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ទៅផ្តល់ជូន អង្គភាពកងទ័ពដែលឈរជើងទិសប្រាសាទព្រះវិហារ ក្នុងនោះមាន ៖ កងពលធំ អន្តរាគមន៍លេខ៣ ថវិកា២០លានរៀល, ផ្តល់អំណោយជាថវិកាសម្រាប់នាយទាហ៊ាន និងពលទាហ៊ានដោយឡែកបន្ថែម។ ផ្តល់ប្រេងម៉ាស៊ូត៦០០០លីត្រ, មី ៣០០កេស, ទឹកសុទ្ធ១០០កេស, ទឹកត្រីទឹកស៊ីអ៊ីវ២០០យួ។

ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ៩មានថវិកា២០លានរៀល,ប្រេងម៉ាស៊ូត៦០០០លីត្រ,មី៥០០កេស,ទឹកសុទ្ធ៣០០កេស,ទឹកត្រីទឹកស៊ីអ៊ីវ៦០០យួ ។ឧបត្ថម្ភការរៀបចំប្រពន្ធ័បូម ទឹកនៅចំណុចខ្ពស់ជួរមុខតំបន់មុំ៣ចំនួន២២.៥៣០$។ឧបត្ថម្ភវរះនគរបាលការពារព្រំដែនលេខ៧៩៣ ថវិកា៥លានរៀល,ឧបត្ថម្ភនាយ នាយរងនិងពលនគរបាលតាមតួនាទីជាច្រើនរូប,ផ្តល់ប្រេងម៉ាស៊ូត១០០០លីត្រ,មី១០០កេស,ទឹក សុទ្ធ១០០កេស,ទឹកត្រីទឹកស៊ីអ៊ីវ១០០យួរ។ ឧបត្ថម្ភបញ្ជាការដ្ឋានអង្គរក្សថវិកា២០ លានរៀល,មី២០០កេស,ទឹកសុទ្ធ១០០កេស,ទឹកត្រីទឹកស៊ីអ៊ីវ១០០យួ។ ឧបត្ថម្ភ កងពលតូចអន្តរាគមន៏លេខ១២៨ ថវិកា២០លានរៀល,ប្រេងម៉ាស៊ូត៧០០០លីត្រ,មី៩០០កេស,ទឹកសុទ្ធ៤០០កេស,ទឹកត្រីទឹកស៊ីអ៊ីវ១០០០យួរ។ ព្រមទាំងបាន ឧបត្ថម្ភដល់វរះសេនាតូចចំនួន៥វរះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង