ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារព្រីនស៍ បានបណ្តាក់ទុនវិនិយោគ បន្ថែម៣៥លានដុល្លារអាមេរិកទុន វិនិយោគសរុប៥០លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន CAIC ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្ដកណ្ដាល

48

ភ្នំពេញ៖ ធនាគារព្រីនស៍ បានបណ្តាក់ទុនវិនិយោគបន្ថែម ៣៥លានដុល្លារអាមេរិកទុនវិនិយោគសរុប៥០លានដុល្លារអាមេរិកទៅលើសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្ដកណ្ដាល តាមរយៈការ វិនិយោគជាលក្ខណៈឯកជន ដែលនាំអោយធនាគារព្រីនស៍ ក្លាយជាអ្នកវិនិយោគធំជាងគេលើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុនCAIC នាពេលបច្ចុប្បន្ន ។
ក្នុងពិធិចុះហត្ថលេខាកិច្ច ព្រមព្រៀង នារសៀលថ្ងៃទី០៧ មេសា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម កាណាឌីយ៉ាភ្នំពេញ
លោក Honn Sorachna willsignon behalf of Prince Ban អគ្គនាយកធនា គារព្រីនស៏ និងលោក Chalres Vann អគ្គនាយករងក្រុមហ៊ុនCambodia Airport Investment(CAIC)ដោយមានការ ចូលរួមពីលោក ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនOCIC ផងដែរ។
លោកChalres Vann អគ្គនាយករងក្រុមហ៊ុនCAIC បានបញ្ជាក់ថា៖ ទឹកប្រាក់ វិនិយោគដែលទទួលបានពីសញ្ញាបណ្ណមាន បុគ្គលធានា របស់គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងសាងសង់ អាកាស យានដ្ឋានអន្តរជាតិតេជោនៅខេត្តកណ្តា ល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន31.1% ត្រូវនឹងទឹកប្រាក់សរុប434 លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដី)ដែលវិនិយោគរួចដោយCAIC។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល 3ឆ្នាំ ដែល ត្រូវបានធានាដោយក្រុមហ៊ុន OCIC ។
ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជំនាញ នៅក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។
ក្រុមហ៊ុនCAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចលក្រកម្ពុជា ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។
លោក Honn Sorachna អគ្គនាយកធនា គារព្រីនស៏ បានបញ្ជាក់ថា៖ ធនាគារព្រីនស៍ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញា ប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។
ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការ យល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុង ស្រុក ធនាគារ ព្រីនស៍ មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់ធនាគារ ព្រីនស៍ តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជន។ ធនាគារព្រីនស៍ធ្វើការយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម ដែលជាវិស័យគន្លឹះនៃអតិថិជនគោលដៅរបស់ធនាគារព្រីនស៍។ បច្ចុប្បន្នធនាគារ ព្រីនស៍ មានសាខាចំនួន៣២ និង ទូរATM ៧៩ទីតាំងទូទាំងប្រទេស៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង