ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូខណ្ឌទួលគោក និងខណ្ឌ៧មករា ចុះសួរសុខទុក្ខជាមួយ វរ:សេនាតូច ៣៩៣ ចំណុះកងពលតូចអន្តរាគមន៏លេខ៩ ប្រចាំទិសប្រាសាទព្រះវិហា សម្ពន្ឋ័មេត្រីភាពជាមួយខណ្ឌទាំង២

50

 

ព្រះវិហារ៖នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ប្រតិភូរដ្ឋបាលខណ្ឌទួលគោក និងរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក លោក ម៉ែនសិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និង លោក ពាន វាសនា អភិបាលរងខណ្ឌ៧មករា តំណាងលោក លីម សុភា អភិបាលខណ្ឌ៧មករា ជាខណ្ឌសម្ពន្ឋ័មេត្រីភាព ជាមួយ វរ:សេនាតូច ៣៩៣ ចំណុះកងពលតូចអន្តរាគមន៏លេខ៩ ប្រចាំទិសប្រាសាទព្រះវិហា ក្នុងភូមិសែនរុងរឿង ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រំដែនសីមា កម្ពុជា-ថៃ បានចុះសួរសុខទុក ្ខកងទព័ដែលកំពុងឈរជើងការពារ តំបន់ប្រាសាទព្រះវិហារ នៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិយើងដែលមកដល់នាពេលខាងមុខជាការលើកទឹកចិត្ត។

ក្នុងឱកាសនោះលោក ជា ពិសី អភិបាលខណ្ឌទួលគោក បានកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះការលះបង់គ្រប់បែបយ៉ាងដើម្បី បុព្វហេតុការពារទឹកដីរបស់កងទ័ពយើងកន្លងមក។

ប្រតិភូខណ្ទក៏បានបាននាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ ព្រមទាំង ថវិកាឧបត្ថម្ភមួយចំនួន ឧបត្ថម្ភជូនដល់ វរ:សេនាតូច៣៩៣ នាយទាហាន និងពលទាហានទាំងអស់ ក្នុងវរ:សេនាតូចនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង