គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូល ដាក់ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាស ថ្ងៃឈប់សម្រាក ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅសាលាខណ្ឌកំបូល បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូលប្រចាំ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល។
សមាសភាពចូលរួមកិច្ចប្រជុំរួមមាន៖ លោក-លោកស្រីអភិបាលរងខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការរងនគរបាលខណ្ឌ គណៈនាយករដ្ឋបាលសាលាខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ លោកចៅសង្កាត់ និងស្មៀនទាំង៧សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ លោក-លោកស្រី តំណាងក្រុមហ៊ុន Mizuda លោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌកំបូល លោក-លោកស្រី តំណាងក្រុមហ៊ុន បុរីសង្ឃឹមថ្មី លោកស្រីប្រធានផ្សារបុរីពិភពថ្មីកំបូល។
កិច្ចប្រជុំរួមមានផែនការដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ដាក់
ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ការងារប្រមូលសំរាម និងសម្អាតបរិស្ថាន អនាម័យក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ៕