ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតសេះ ចម្ងាយឆ្ងាយ ដើម្បីស្ទង់សមត្ថភាព

51

ភ្នំពេញ៖សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានរៀបចំការប្រកួតរត់ចម្ងាយឆ្ងាយ៤០គីឡូម៉ែត្រដើម្បីវាស់ស្ទង់បច្ចេកទេស
របស់កីឡាករ កីឡាការិនីជម្រើសជាតិ នៅភូមិដំណាក់ដំរី ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នេះដើម្បីបង្កើនគុណភាពបច្ចេកទេសជម្រើសជាតិវ័យ
ក្មេងត្រៀមឆ្ពោះប្រជែងមេដាយមាស ពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
គ្រូជម្រើសជាតិជិះសេះ លោក ហូយ សុផារិទ្ធ បញ្ជាក់ថា ការប្រកួតវិញ្ញាសារត់ចម្ងាយឆ្ងាយនេះរៀបចំរយៈពេល៣ថ្ងៃ ដោយសិទ្ធផលកីឡាករកីឡាការិនីមានការកើនឡើងទាំង
បច្ចេកទេសនិងការបញ្ជាសេះ។ក្នុងនោះក៏មានបញ្ហាប្រឈមខ្លះៗដែរ ដូចជាទីលាន ចំនួនសេះមានតិចតួច ប៉ុន្តែលោកស្រី ទេពម៉ូណាប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះនៅតែបន្តជំរុញការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដើម្បីសម្រួចគោលដៅ មេដាយមាស១គ្រឿង ក្នុងឋានៈម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីវិញ្ញាសានេះសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះក៏កំពុងសម្រួចបច្ចេកទេសរបស់ក្រុមជម្រើសជាតិលើវិញ្ញាសាជិះសេះផ្លោះរបារ នៅក្លិប CCC រាជធានីភ្នំពេញ ដូចគ្នាផងដែរ។

គ្រូជម្រើសជាតិរូបនេះបន្ថែមថានេះជាការប្រកួតវាស់ស្ទង់ លើកទី២រៀងរាល់៦សប្តាហ៍ម្តងបន្ទាប់ពីបានហ្វឹកហាត់តាម
កម្មវិធីយ៉ាងសកម្ម។លោកជឿជាក់ថាតាមរយៈកម្មវិធីហ្វឹក
ហាត់នេះក្រុមកីឡាករកីឡាការិនីជិះសេះនឹងអាចបង្កើនបច្ចេកទេសបានល្អជាងនេះខណៈដែលវិញ្ញាសាជិះសេះរត់ចម្ងាយ
ឆ្ងាយនេះនឹងត្រូវបង្កើនពីការហ្វឹកហាត់ប្រកួតដំណាក់កាលដំ
បូងពី៤០គីឡូម៉ែ្រទៅ៦០និង៨០គីឡូម៉ែត្រតាមវិញ្ញាសាស៊ី
ហ្គេម។

ការប្រកួតលើកទី២នេះ ជ័យលាភីលេខ១ បានទៅ កីឡាករ ឌុន សុខន លេខ២ កីឡាករ លី សុវណ្ណ និងលេខ៣ កីឡាករ លី ម៉េងលាង។
កីឡាករ ឌុន សុខន និយាយថា មហិច្ឆតាររបស់ខ្លួន គឺប្រឹងប្រែងអំណត់ការតស៊ូធ្វើយ៉ាងណាឲ្យគុណភាពបច្ចេកទេសជិះសេះកាន់តែមានលទ្ធផលល្អប្រសើរជាងនេះដើម្បី
សម្រួចគោលដៅឆ្ពោះទៅស្វែងរកមេដាយមាសក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
កីឡាកររូបនេះសង្ឃឹមថាជាមួយនឹងការខិតខំអស់ពីលទ្ធភាពនិងប្រឈមក្នុងបញ្ហាលំបាកទាំងឡាយក្នុងពេលហ្វឹក
ហាត់នឹងជួយឲ្យខ្លួនឯងអាចសម្រេចនូវគោលបំណងជាមិន
ខាន៕

អត្ថបទដែលជាប់ទាក់ទង