ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជំនាញរកឃើញ និងដកហូតទំនិញមិនមាន អនុលោមភាពប្រមាណជិត ៤០០គីឡូក្រាមនៅតាមទីផ្សារ

29

 

ព្រះសីហនុ និងកំពង់ធំ ៖ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ និងខេត្តកំពង់ធំសហការជាមួយអាជ្ញាធរដែនដីខេត្ត ចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលដាក់លក់នៅលើទីផ្សារនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ។ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍ ក្នុង និងក្រៅស្រុកដែលមកលេងនៅក្នុងខេត្ត គឺធានាថាទំនិញទាំងនោះមានអនុលោមភាពសម្រាប់ប្រើប្រាស់ ក៏ដូចជាបរិភោគជាដើម។

តាមលទ្ធផលនៃការត្រួតពិនិត្យគឺមន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ៣៩១.៤០គីឡុក្រាមមកកម្ទេចចោល និងពិន័យទៅតាមនីតិវិធីផងដែរ។

អត្ថបទដែលជាប់ទាក់ទង