ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ាងហោចណាស់ ដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងត្រូវបាន មន្រ្តីជំនាញរកឃើញ មិនមានអនុលោមភាព

29

ខេត្តរតនគិរី ៖ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តសៀមរាប ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តកណ្ដាល និងរាជធានីភ្នំពេញ បានបន្តតាមដាន និងត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ។ គោលបំណងគឺដើម្បីការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិត និងការក្លែងបន្លំណាមួយពីអតិថិជនដែលជាអ្នកប្រើប្រាស់។

យោងតាមលទ្ធរបស់មន្ត្រីជំនាញ មានដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងមិនមានអនុលោមភាព ក្នុងចំណោមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ២៤ទីតាំងដែលបានត្រួតពិនិត្យ និងពិន័យទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង