ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេសអាស៊ាន ចេញសេចក្តីថ្លែងការណ៍ ៥ចំណុច ពាក់ព័ន្ធការស្លាប់ជនស៊ីវិល ក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន

33

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្ដីពីហេតុការណ៍សម្លាប់ជនស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន ថ្ងៃទី០៨ មេសា ២០២២។

1. យើង រដ្ឋមន្ត្រីការបរទេសអាស៊ាន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយប្រជា ជនអ៊ុយក្រែន ចំពោះហេតុការណ៍សម្លាប់ជនស៊ីវិលនៅប្រទេសអ៊ុយក្រែន។ យើងសូមកាន់ ទុក្ខជាមួយគ្រួសារជនរងគ្រោះ ដែលអ្នកជាទីស្រឡាញ់របស់ខ្លួន បានស្លាប់បាត់បង់ជីវិត នៅ ក្នុងជម្លោះ។

2. យើងសូមគាំទ្រការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យមានការស៊ើបអង្កេត ឯករាជ្យលើរាល់ការចោទប្រកាន់ថាមានអំពើឃោរឃៅប្រព្រឹត្តទៅលើជនស៊ីវិលស្លូតត្រង់ រួមទាំងនៅទីក្រុងប៊ុឆា (Bocha)ដើម្បីចៀសវាងមានហេតុការណ៍នេះកើតឡើងជាថ្មីទៀត និង ដើម្បីផ្តល់នូវយុត្តិធម៌។

3. យើងក៏សូមគូសបញ្ជាក់អំពីសារៈសំខាន់ដ៏ចាំបាច់នៃច្រករបៀងមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យ មានការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពនៃជំនួយមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែន។

4. យើងសូមអំពាវនាវយ៉ាងជាក់ច្បាស់ ឱ្យមានកិច្ចប្រឹងប្រែងយ៉ាងពេញទំហឹងពីគ្រប់ភាគីទាំង អស់ ព្រមទាំងសហគមន៍អន្តរជាតិ ដើម្បីបញ្ចប់ និងបញ្ឈប់មិនឲ្យមានការប្រយុទ្ធគ្នាកាន់តែ ធ្ងន់ធ្ងរឡើង ហើយយើងនឹងខិតខំជាអតិបរមាដើម្បីកុំឲ្យជម្លោះរីករាលដាល ដែលគ្មានបាន ផលអ្វីក្រៅតែពីការបន្តបង្ហូរឈាមគ្នា។

5. យើងសូមរំលឹកឡើងវិញពីការអំពាវនាវរបស់យើងឱ្យមានបទឈប់បាញ់ ឬការផ្អាកបាញ់គ្ន ជាបន្ទាន់ និងការបន្តកិច្ចសន្ទនានយោបាយទូលំទូលាយ ដែលនឹងនាំទៅរកសន្តិភាពជានិរន្តរ នៅអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង