ចំណុចសំខាន់ចំនួន៣ របស់ស្ដ្រីដែល អាស៊ានគាំទ្រ
ភ្នំពេញ៖គណៈកម្មការស្រ្តីនិងកីឡាកម្ពុជាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងនូវចំណុចសំខាន់សំនួន៣ហើយត្រូវបានគណៈកម្មការស្ដ្រីនិងកីឡានៃបណ្ដាប្រទេសអាស៊ានគាំទ្រ ។
នៅក្នុងអង្គប្រជុំគណៈកម្មកាស្ដ្រីនិងកីឡានៃបណ្ដាប្រទេសអាស៊ាននាល្ងាចថ្ងៃទី៨មេសាអ្នកស្រីប្រាក់ សម្ផស្សដែលជាអនុប្រធានគណៈកម្មការស្រ្តីនិងកីឡាកម្ពុជាបានឲ្យដឹងថា ចំណុចសំខាន់ទាំ៣នោះ គឺទី១៖ស្នើឲ្យបណ្ដាប្រទេស ដែលជាសមាជិកស៊ីហ្គេមទាំងអស់លើក
កំពស់ការចូលរួមរបស់ស្ដ្រីក្នុងវិស័យកីឡានិងការចូលរួមប្រកួតកីឡាដោយគ្មានការរើសអើង។
ទី២៖សូមឲ្យមានការប្រកួតប្រកបដោយយុត្តិធម៌(Fair-Play)ក្នុងនោះគឺការពិនិត្យពី”ភេទ “របស់កីឡាករ កីឡាការិនីមិនអាចឲ្យប្រុសបន្លំធ្វើជាស្ដ្រីហើយចូលរួមប្រកួតជាមួយស្ដ្រីបាននោះឡើយ ។
ទី៣៖គណៈកម្មការស្ដ្រីសុំឲ្យគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមឆ្នាំ២០២៣
ធានាសុវត្ថិភាពជុំវិញការរំលោភបំពាន ការបៀតបៀនកេរិ៍្តខ្មាសអម្លុងពេលព្រឹត្តិការណ៍ប្រកួត
ក្នុងករណីមានការបំពានត្រូវដាក់ទោសជននោះទៅតាមច្បាប់ ។
អ្នកស្រីបន្ដថាបន្ទាប់ពីពិភាក្សារួចមកគណៈកម្មការស្រ្តីនិងកីឡានៃបណ្ដាប្រទេសអា
ស៊ាននឹងលើកយកចំណុចសំខាន់ទាំង៣នេះដាក់ជូនក្នុងអង្គប្រជុំដើម្បីស្នើបន្តទៅគណៈកម្មា
ធិការប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ។
កិច្ចប្រជុំគណៈកម្មការស្រ្តី និងកីឡា មានការចូលរួមផ្ទាល់ពីសង្ហបុរី និងហ្វីលីពីន ខណៈបណ្តាប្រទេសផ្សេងទៀតចូលរួមតាមប្រព័ន្ធអនឡាញដើម្បីផ្ដល់មតិយោបល់បន្ថែមនូវអ្វីដែលជាចំណុចខ្វះខាតព្រមទាំងបានចែករំលែកបទពិសោធន៍ដែលពួកគេបានឆ្លងកាត់កន្លងមកជាមួយនឹងប្រធានបទទាំង៣ចំណុចដែលកម្ពុជាសំណូមពរដាក់ជូនទៅគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍តែម្ដង ៕