ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និមន្តព្រះសង្ឃ ១២ អង្គគង់លើរថយន្តប្រោះព្រំ តាមដងផ្លូវ នឹងតាមគេហដ្ឋាន ដើម្បីបណ្ដេញឧបទ្រពចង្រៃទាំងពួង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

128

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព. ស២៥៦៥ ដែលនឹងខិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះ រដ្ឋបាលសង្កាត់ទឹកល្អក់ទី១ ដឹកនាំដោយលោក ប៉ិច សុខឃឿនចៅសង្កាត់ទឹកល្អក់ទី១ នៅព្រឹកនិងរសៀលថ្ងៃទី៩មេសាឆ្នាំ២០២២នេះ បានជួបជុំពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ ធ្វើបទនមស្សការព្រះរតនៈត្រ័យសមាទានសីលចម្រើនព្រះបរិត្ត និងជួបជុំពុទ្ធបរិស័ទនិមន្តព្រះសង្ឃបង្សុកូល និងគោចរបិណ្ឌបាត្រចំនួន៨៩ព្រះអង្គ ។ នៅរសៀលថ្ងៃដដែលបាននិមន្តព្រះសង្ឃចំនួន១២ អង្គគង់លើរថយន្តប្រោះព្រំ តាមដងផ្លូវ នឹងតាមគេហដ្ឋាន ដើម្បីបណ្ដេញឧបទ្រពចង្រៃទាំងពួង នាំមកវិញនូវសេចក្តីសុខចម្រើនជូនបងប្អូនប្រជា ពលរដ្ឋនៅតាមផ្ទះផងដែរ ។

   ការធ្វើនៅពិធីនេះឡើង គឺដើម្បីឧទ្ទិសមគ្គផលដល់បុព្វការីជនដែលបានធ្វើមរ ណៈកាលទៅកាន់លោកខាងមុខ និងទទួលយកអានិសង្សព្រមទាំងទទួលនូវពរជ័យទេវតាឆ្នាំថ្មីតាមជួយប្រោះព្រហ្មបីបាច់ ថែរក្សាចៀសផុតឧបទ្រពទាំងពួង សូមឱ្យប្រកបរបរទទួលទានមានបានរីកចម្រើន និងមានសុភមង្គលក្នុងគ្រួសារ។

   នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលសង្កាត់ទឹកល្អក់ទី១ គឺ ក្រោយពីអាក់ខានមិនបានរៀបចំពិធីនេះអស់រយះពេល២ឆ្នាំដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ប៉ុន្តែឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតិឧិ្យធ្វើពិធី និងមានការជួបជុំកំសាន្តសប្បាយជាធម្មតាឡើងវិញ៕

 

អត្ថបទដែលជាប់ទាក់ទង