ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជំនាញ ក.ប.ប. បន្តសកម្មភាព ត្រួតពិនិត្យម្ហូបអាហារ គ្រប់ប្រភេទនៅលើទីផ្សារ ដើម្បីទប់ស្កាត់ភាពមិនអនុលោម

315

ភ្នំពេញ៖ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង បន្តការងាររបស់ខ្លួន ក្នុងការត្រួតពិនិត្យទំនិញម្ហូបអាហារគ្រប់ប្រភេទនៅលើទីផ្សារនៅតាមឃ្លាំងស្ដុក ចែកចាយ ផ្ទះលក់ទំនិញ និងផ្សារជាដើម។

គោលបំណងគឺបន្តស្វែករកភាពមិនអនុលោមលើទំនិញដែលចរាចរនៅលើទីផ្សារ ហើយទំនិញមិនអនុលោមទាំងនោះហើយដែលបង្ករផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេសខាតបង់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់អំពើមិនស្មោះត្រង់ផងដែរ។

ជាលទ្ធផលមន្រ្តីជំនាញបានបញ្ជាក់ថា ទំនិញមិនមានអនុលោមភាពតែចំនួន ២០គីឡូក្រាមប៉ុណ្ណោះត្រូវបានរកឃើញ និងដកហូតបាន និងពិន័យទៅតាមនីតិវិធីផងដែរ។

អត្ថបទដែលជាប់ទាក់ទង