ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ីហ្គេមឆ្នាំ២០២៣ ជាផ្នែកមួយ នៃគំនិតផ្ដួចផ្ដើមបៃតង

185

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នឹងក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមបៃតងដែលត្រូវបានអនុម័តដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

តាមរយៈគំនិតផ្តួចផ្តើមនៅក្នុងការព្រឹត្តិការណ៍កីឡាCAMSOCសង្ឃឹមថានឹងជំរុញទឹក
ចិត្តអ្នកគាំទ្រសហគមន៍និងភាគីពាក់ព័ន្ធឲ្យដោះស្រាយបញ្ហាបន្ទាន់បំផុតនៃពេលវេលារបស់យើង គឺការប្រែប្រួលអាកាសធាតុ។
ក្នុងនាមជាប្រទេសហត្ថលេខីនៃកីឡាដើម្បីសកម្មភាពទប់ស្កាត់បម្រែបម្រួលអាកាស
ធាតុព្រឹត្តិការណ៍ដ៏ធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ក៏នឹងក្លាយជាផ្នែកមួយនៃយុទ្ធនាការសកល ‘Race to Zero’។

ព្រឹត្តិការណ៍នេះ នឹងបន្តការស្វែងរកការគាំទ្រផ្នែកធុរកិច្ចពីតំបន់ និងអ្នកវិនិយោគផងដែរដើម្បីទប់ស្កាត់ការប្រើប្រាស់កាបូនដែលធានាបាននូវការការពារការគំរាមកំហែងដល់បរិស្ថាន នៅថ្ងៃអនាគតផងដែរ។
ការប្ដេជ្ញាចិត្តរបស់ម្ចាស់ផ្ទះក្នុងការក្លាយជាផ្នែកមួយនៃអង្គការសហប្រជាជាតិដើម្បីសកម្មភាពបម្រែបម្រួលអាកាសធាតុ (UN Sports for Climate Action) គឺស្របតាមបាវចនានៃស៊ីហ្គេមកម្ពុជា ឆ្នាំ២០២៣: កីឡារស់ក្នុងសន្តិភាព។

បរិស្ថានគឺជាផ្លូវមួយក្នុងការធានាឲ្យប្រជាជន កម្ពុជា និង សហគមន៍ប្រជាជាតិ អាស៊ីអាគ្នេយ៍បន្តរស់នៅដោយសន្តិភាព។ តាមរយៈការរៀបចំកីឡាស៊ីហ្គេមកម្ពុជា ឆ្នាំ២០២៣ ប្រកបដោយនិរន្តរភាពដែលដឹកនាំដោយអង្គការសហប្រជាជាតិដើម្បីសកម្មភាពបម្រែបម្រួលអាកាសធាតុ (UN Sports for Climate Action for Change) នឹងធានាថា យើងទាំងអស់គ្នាចូលរួមចំណែករៀងៗខ្លួន ដើម្បីធានាថាបរិស្ថានរបស់យើងនឹងផ្ដល់ភាពរីក
រាយដល់មនុស្សជំនាន់ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង