ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាកសពមនុស្ស ១,២២២នាក់ ត្រូវបានរកឃើញ នៅក្នុងតំបន់រដ្ឋធានីកៀវ

157

អ៊ុយក្រែន ៖ អាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា សាកសពមនុស្ស ១,២២២នាក់ ត្រូវបានរកឃើញ នៅក្នុងតំបន់រដ្ឋធានីកៀវ ជាទីដែលមានការចោទប្រកាន់ពីការប្រព្រឹត្តអំពើសាហាវឃោរឃៅ កំលុងការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៉ី កាលពីខែមីនាកន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

បើតាមអាជ្ញាធរអ៊ុយក្រែន ខណៈអ្នកស្រុកនៅតំបន់ភាគខាងកើតអ៊ុយក្រែន បានព្យាយាមរត់គេចចេញពីការវាយប្រហារ, ទីតាំងដែលត្រូវបាន រកឃើញសាកសពនេះធ្លាប់បានរងនូវការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង រហូតដល់ចុងសប្តាហ៍មុន នាំឲ្យចំនួនអ្នកស្លាប់ និងរបួស បានកើនឡើង។

ដោយឡែក នីប្រ៉ូ (Dnipro) ដែលជាទីក្រុងឧស្សាហកម្មដ៏ធំមួយ មានប្រជាជនរស់នៅមួយលាននាក់ បានរងការវាយប្រហារដោយមីស៊ីលរបស់ រុស្ស៉ី ដោយបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស ហើយថែមទាំងបានបំផ្លាញអាកាសយានដ្ឋានក្នុងតំបន់ ស្ទើរតែទាំងស្រុងផងដែរ។ ជុំវិញ របាយការណ៍នេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាថ្មីម្តងទៀត បានថ្កោលទោសចំពោះអំពើឃោរឃៅលើជនស៊ីវិល និងបានអំពាវនាវជាអន្តរជាតិឲ្យមានការកំណត់អត្តសញ្ញាណ និងផ្តន្ទាទោស លើអ្នកដែលបានប្រពឹត្តឧក្រិដ្ឋកម្មសង្រ្គាមនេះ៕

អត្ថបទដែលជាប់ទាក់ទង