ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពរុស្ស៉ី បើកការវាយលុកមកពីគ្រប់ទិស ដណ្ដើមបានទីក្រុងក្រេមីនណា ហើយកងទ័ពអ៊ុយក្រែន បានដកថយចេញពីទីក្រុងនេះ

98

 

អ៊ុយក្រែន ៖ កងទ័ពរុស្ស៉ីបានវាយដណ្ដើមបានទីក្រុង ក្រេមីនណា (Kreminna) នៃតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ហើយកងទ័ពអ៊ុយក្រែនក៏បានដកថយចេញពីទីក្រុងនេះដែរ។ នេះបើតាមអភិបាលក្នុងតំបន់ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ អភិបាលអ៊ុយក្រែននៃតំបន់លូហាន (Luhansk) លោក ស៊ែរហ៊ី ហ្គៃដៃ (Serhiy Gaidai) បានបញ្ជាក់ដូច្នេះថា «ទីក្រុង Kreminna បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៉ី ដោយពួកគេ បានចូលក្នុងទីក្រុងនេះ។ ចំណែកឯ កងទ័ពរបស់យើងបានដកថយ ដើម្បីត្រៀមខ្លួន និងបន្តប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី»។

​អភិបាល​តំបន់ Luhansk លោក Serhiy Gaidai បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាន​​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង Kreminna បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរ​បស់​កងទ័ព​រុស្ស៊ី​ហើយ​។ ​ពួកគេ​បាន​ចូល​ក្នុង​ទីក្រុង​នេះ​។​ ​អ្នកការពារ​របស់​ពួក​លោក​ត្រូវតែ​ដកចេញ​។ ​ពួកគេ​បាន​ចូលកាន់​កាប់​ក្នុង​ទីតាំង​ថ្មីៗ​ជាច្រើន​កន្លែង និង​បន្ត​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទាហាន​រុស្ស៊ី​។ អភិបាលតំបន់រូបនេះ មិនបានបញ្ជាក់លម្អិតថាតើកងទ័ពរុស្ស៉ីវាយគ្រប់គ្រងទីក្រុង Kreminna តាំងពីពេលណាមកនោះទេ ដោយគ្រាន់តែឱ្យដឹងថាកងទ័ពរុស្ស៉ីបានបើកការវាយលុកមកពីគ្រប់ទិស។

អភិបាល​តំបន់ Luhansk ​​និយាយ​ដោយ​ពុំបាន​បញ្ជាក់​ឲ្យ​​ច្បាស់​លាស់​ទេ​ថា ​តើ​អាច​មាន​ចំនួន​អ្នក​ស្លាប់​សរុប​ប៉ុន្មាន​នាក់ ដោយ​លើក​ឡើង​ថា គេ​មិន​អាច​គណនា​ចំនួន​អ្នក​ស្លាប់​ក្នុង​ចំណោម​ប្រជាជន​ស៊ីវិល​បានទេ​។ ​យើង​មាន​ស្ថិតិ​ផ្លូវការ​​ មនុស្ស​ប្រហែល ២០០​នាក់​បាន​ស្លាប់ ប៉ុន្តែ​អ្នក​ស្លាប់​ពិតប្រាកដ​អាច​មាន​ច្រើន​ជាង​នេះ​ទៀត​។

គួរបញ្ជាក់ថា Kreminna ដែលមានប្រជាជនរស់នៅច្រើនជាង ១៨,០០០នាក់ នៅមុនសង្រ្គាមជាមួយរុស្ស៉ីផ្ទុះឡើង គឺជាទីក្រុងដំបូងគេបំផុត ដែលត្រូវកងទ័ពរុស្ស៉ីវាយយកបាន ចាប់តាំងពីម៉ូស្គូចាប់ផ្ដើមដំណាក់កាលពី២ នៃសង្រ្គាមដោយផ្ដោតលើតំបន់ដុនបាស់ នៃភាគខាងកើតអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង