ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់កូនកាត់ខ្មែរអាមេរិក បាត់បង់ឧិកាសចូលរួមស៊ីហ្គេម ដោយសារបញ្ហាទម្ងន់

101

ភ្នំពេញ៖អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាលោកប៊ុយសុភ័ណ្ឌបានអោយដឹងថា ស៊ីហ្គេមលើកទី៣១ អំឡុងខែឧសភា ខែក្រោយនេះ គឺមិនមានឈ្មោះកីឡាករ Eric Penកូនកាត់ខ្មែរ អាមេរិកដែលជា ម្ចាស់ខ្សែក្រវាត់WBA Asiaនោះឡើយគឺដោយសារតែបញ្ហាលើសទម្ងន់។

លោក បញ្ជាក់ថា វិញ្ញាសាទម្ងន់ ៩១គីឡូក្រាម ដែល Eric Pen ត្រូវប្រកួតនេះ គឺគេធ្វើមិនអាចធ្វើទម្ងន់ឲ្យចុះមកតាមការ កំណត់(៩១គីឡូក្រាម) ។ទម្ងន់ដើមដើមរបស់ Eric Pen គឺលេងក្នុងប្រភេទ៩១បូកដូច្នេះគឺគេពិបាកសម្រាប់គេក្នុងការ
ទម្លាក់ទម្ងន់ ។

តែសម្រាប់នៅស៊ីហ្គេមនៅ ប្រទេសកម្ពុជា ឆ្នាំ២០២៣ គឺ សហព័ន្ធ នឹងដាក់ឲ្យរូបគេ លេងលើវិញ្ញាសា ៩២ បូកតែម្ដង ពោលឲ្យតែមានទម្ងន់ចាប់ពី៩២ឡើងទៅ គឺ ប្រកួតបានហើយ ដូច្នេះជើងខ្លាំងខាងលើនៅតែមានឱកាសប្រកួតរកមេដាយជូនកម្ពុជា។
អគ្គលេខាធិការខាងលើ ក៏បង្ហាញនូវការសោកស្ដាយ និង មិនមានការដាក់បន្ទុកលើខាងណាដែរដោយគ្រាន់តែបាត់បង់ធនធានល្អដែលជាកីឡាករមានបទពិសោធន៍មានសមត្ថភាពមួយរូប សម្រាប់ស៊ីហ្គេមវៀតណាម។

សូមបញ្ជាក់ ថា ស៊ីហ្គេមលើកទី៣១នៅ ប្រទេស វៀតណាម នឹងចាប់ផ្ដើម ពី ថ្ងៃ ទី១២ ដល់ ២៣ ខែ ឧសភា ឆ្នាំ ២០២២។
កីឡាករកូនកាត់ខ្មែរអាមេរិកEric Penដែលជាក្តីសង្ឈឹមខ្ពស់
របស់សហព័ន្ធប្រដាល់សកលកម្ពុជាដែលនឹងអាចមានលទ្ធ
ភាពដណ្តើមបានមេដាយមាស ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣១នៅប្រទេសវៀតណាមបានបាត់បង់ឱកាសចូលរួមប្រកួតក៏ព្រោះតែបញ្ហាលើសទម្ងន់នេះ។

ស៊ីហ្គេមលើកទី៣១នៅ ប្រទេស វៀតណាម នឹងចាប់ផ្ដើម ពី ថ្ងៃ ទី១២ ដល់ ២៣ ខែ ឧសភា ឆ្នាំ ២០២២។ កម្ពុជា នឹង បញ្ជូន៣៣ប្រភេទកីឡាទៅចូលរួមក្នុងនោះប្រដាល់សកលនឹងបញ្ជូន កីឡាករ កីឡាការិនី ៨រូប៕

អត្ថបទដែលជាប់ទាក់ទង