របាយការណ៍ គ្រោះថ្នាក់ចរាចរ ទូទាំងប្រទេស សម្រាប់ថ្ងៃទី ១៦
ភ្នំពេញ៖យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសកើតឡើង ចំនួន៨លើក(យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ប្រុស) រងរបួសធ្ងន់១៤នាក់ (ស្រី៥នាក់) និងរងរបួសស្រាល៤នាក់(ស្រី១នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១១នាក់ ( យប់៨នាក់ )។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចររួមមានៈល្មើសល្បឿន១លើក, មិនគោរពសិទ្ធិ ២លើ,មិនប្រកាន់ស្តាំ៣លើក(ស្លាប់៣នាក់),បត់គ្រោះថ្នាក់១លើក,កត្តាយន១លើក(ស្លាប់១នាក់។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៦គ្រឿង រួមមានៈ ម៉ូតូ ១០គ្រឿង, រថយន្តតូច ៥គ្រឿង, រថយន្តធំ១គ្រឿង។ យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៦លើក, រថយន្តតូច១លើកនិងរថយន្តធំ១លើក។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ៥លើក, ផ្លូវខេត្ត ២លើកនិងផ្លូវលំ ១លើក។ រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ភ្នំពេញ ២លើក ស្លាប់២នាក់ របួស២នាក់,ព្រះសីហនុ១លើក ស្លាប់១នាក់ របួស៧នាក់(ស្រី២នាក់)និងខេត្តឧត្តរមានជ័យ១លើក ស្លាប់១នាក់ របួស១នាក់(ស្រី)។
តាមរបាយការណ៍គ្រោះថ្នាក់ចរាចរទូទាំងប្រទេសរយៈពេល១៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចំនួន១២៦លើក ស្លាប់ចំនួន៥៧នាក់ របួសសរុបចំនួន១៧៨នាក់ របួសធ្ងន់ ១៣៧នាក់ របួសស្រាលចំនួន៤១នាក់។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ គិតពីម៉ោង១៤ ថ្ងៃទី១៥ ខែកញ្ញា ដល់ម៉ោង១៤ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ រួមមាន ៖ មធ្យោបាយចូលគោលដៅ ៣,២៨៥គ្រឿង , មធ្យោបាយល្មើស ៦៥៦គ្រឿង, អប់រំ ១៩៨គ្រឿង (ម៉ូតូ,ពិន័យ ៤៥៨គ្រឿង ៕