ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ទេសរដ្ឋមន្ដ្រីអូស្មាន ហាស្សាន់ ចែកកញ្ចប់អាហារ ស្រាយបួស ជូនបងប្អូនសាសនិកឥស្លាម២៦២គ្រួសារ នៅស្រុកមង្គលបូរី

57

បន្ទាយមានជ័យ៖ លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ជេីញសំណេះសំណាល សាកសួរសុខទុក្ខ និង ចែកកញ្ចប់អាហារស្រាយបួស ជូនដល់បងប្អូនសាសនិកឥស្លាមចំនួន ២៦២ គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ពិធីចែកអំណោយសប្បុរស់ធម៏នេះ បានប្រព្រឹត្ដទៅ នៅរសៀលថ្ងៃទី ២១ មេសា ឆ្នាំ២០២២ នៅសាលាស្រុកមង្គល់បូរី ។

អំណោយទាំងនេះ ជាព្រះរាជទានរបស់ ព្រះចៅសាល់ម៉ាន ពិនអាប់ឌល់អាហ្ស៊ីស ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមរយៈស្ថានទូតព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

តាមការបញ្ជាក់ឲ្យដឹងពី លោក អូស្មាន ហាស្សាន់ ថា៖ ក្នុងកញ្ចប់អំណោយនីមួយៗរួមមាន: អង្ករ 15 គ.ក្រ, ទឹកដោះគោ2 កំប៉ុង, ត្រីខ 5 កំប៉ុង , មី 10 កញ្ចប់, ប្រេងឆា1 លីត្រ និង ទឹកត្រី 1 ដប។ គម្រោងខាងលេីក្នុងឆ្នាំ២០២២ នេះ មានចំនួនសរុប462 កញ្ចប់ ដែលចំណាយថវិកាសរុបជាង ១ម៉ឺនដុល្លារអាមេរិក។

គម្រោងនេះត្រូវបានចែកជូនដល់បងប្អូន ប្រជាពលរដ្ឋដោយ លោកបណ្ឌិតឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ នាពេលនេះ ចំនួន 262កញ្ចប់ និងដោយលោកឧកញ៉ា សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាចំនួន200 កញ្ចប់ នឹងធ្វើការចែកជូនប្រជាពលរដ្ឋនៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ទី23 ខែមេសា ឆ្នាំ2022 ខាងមុខ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង