ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានធុនធំដឹកទល់មេឃ ខូចនៅលើកំណាត់ផ្លូវស្រែអម្ពិល មិនរំខានសមត្ថកិច្ចមូលដ្ឋាន

75

 

កណ្ដាល៖ ឡានប្រភេទធុនធំមួយគ្រឿងដឹកជញ្ជូនអីវ៉ាន់ដាក់ឡើងទល់មេឃ ត្រូវមហាជនធ្វើដំណើរឆ្លងកាត់ផ្លូវស្រែអម្ពិល ប្រទះឃើញខូចនៅច្រង៉ាងនៅលើផ្លូវ កាលពីព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២២នេះ ក្នុងមូលដ្ឋានឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ប៉ុន្តែក្រុមសមត្ថកិច្ចកៀនស្វាយ បានរាយការណ៍មកថា ឡានធុនធំដឹកអីវ៉ាន់ចាប់ហួយ បែកកង់ក្រោយផ្នែកខាងស្ដាំ នៅម៉ោងទៀបភ្លឺនាថ្ងៃទី២១ខែមេសាឆ្នាំ២០២២នេះ។

មហាជនដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវស្រែអម្ពិល តភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ១ ក្នុងឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្ដាល រហូតមកដល់កំណាត់ផ្លូវកៅស៊ូលេខ១១០ ឃុំឈើទាលស្រុកកៀនស្វាយ និងអ្នកស្រុករស់នៅអមសងខាងផ្លូវស្រែអម្ពិល និង ផ្លូវលេខ១១០ និយាយត្អូញត្អែថា ដោយពិបាករស់នៅនិងទ្រាំទ្រនូវសំឡេងឡានធុនធំដឹកអីវ៉ាន់សំពីងសំពោង ដោយបើកបរគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់ រំខានការរស់នៅនិងបំផ្លាញផ្លូវថ្នល់រងការខូចខាតដោយអន្លើរៗ។

ដូចនេះមហាជនស្នើដល់ថ្នាក់លើជួយមានវិធានការចំពោះឡានធុនធំ ដឹកអីវ៉ាន់សំពីងសំពោងទល់មេឃ បើកបរលឿនដូចព្យុះបំផ្លាញផ្លូវថ្នល់ និងរំខានការរស់នៅពួកគាត់នាសព្វថ្ងៃនេះ។

មហាជនគាត់ឆ្ងល់ថា មូលហេតុអ្វីបានជាឡានប្រភេទធុនធំដឹកអីវ៉ាន់សំពីងសំពោង នាសព្វថ្ងៃនេះ បើកវាងតាមផ្លូវស្រែអម្ពិល ចុះពីផ្លូវជាតិលេខ១ តាមផ្លូវលេខ១១០ វាងឡើងមកសំដៅទៅខាងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ឆ្ពោះឡើងស្ពានព្រែកសំរោង សំដៅចូលទៅខាងខេត្តកណ្ដាល។ ហើយឡានប្រភេទធុនធំដឹកជញ្ជូនអីវ៉ាន់សំពីងសំពោង ដាក់ឡើងទល់មេឃភាគច្រើន មិនសូវបើកបរឆ្លងកាត់តាមអតីតផ្លូវថៃហ្គ័រនោះប៉ុន្មាននោះទេ ពិសេសនៅពេលយប់ៗ តៃកុងឡានបើកវាងតាមផ្លូវស្រែអម្ពិលវិញ៕

អត្ថបទដែលជាប់ទាក់ទង