ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីអាក់ខាន២ឆ្នាំ ការប្រណាំងរថយន្ដឆ្លងកាត់ ឧបសគ្គនឹងរៀបចំឡើងវិញ

102

ភ្នំពេញ៖បន្ទាប់ពីអាក់ខានចំនួន២ឆ្នាំដោយសារការរាតត្បាតនៃមេរោគកូវីដ១៩នោះនៅខែឧសភាខាងមុខនេះការប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គនឹងត្រូវរៀបចំឡើងវិញហើយ ។

ការរៀបចំឲ្យមានការប្រណាំងឡើងវិញនេះដោយមានការសហការជាមួយក្រសួងបរិស្ថានជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា ។

ការប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គ
(Khmer Rally Raid Oractice)នេះនឹងធ្វើរយៈពេល២ថ្ងៃគឺថ្ងៃទី១៤ និង១៥ឧសភាដោយចាប់ផ្ដើម
ពីភ្នំពេញទៅកំពត និងពីកំពតមកភ្នំពេញវិញ ។

លោកពៅ តិចឡេងដែលជាតមណាងក្រុមរៀបចំការប្រណាំងរថយន្ដ(Kara)ដើម្បីឲ្យដំ
ណោះរការប្រកួតបានល្អនោះក្រុមការងាររបស់លោកបានចុះពិនិត្យស្ថានភាពផ្លូវជាមុន រួមនឹង
ទីតាំងតាមតំបន់នីមួយៗដែលមានប្រជាជនរស់នៅពិសេសរុករកតំបន់ធម្មជាតិអេកូទេសចរណ៍តំបនដែលមានការអភិរក្សធម្មជាតិ តំបន់ឧទ្យានជាតិផ្សេងៗដើម្បីផ្សព្វផ្សាយដល់ភ្ញៀវជាតិ
និងអន្តរជាតិឪ្យបានស្គាល់ ។

ការប្រណាំងនេះក៏ជាការផ្ដល់ឪិកាសដល់កីឡាករថ្មីៗឪ្យកាន់តែយល់ពីការប្រណាំងរថយន្សឆ្លងកាត់ឧបសគ្គហើយក៏ជាឧិកាសដែលកីឡាករចាស់ៗចូលរួមចែករំលែកបទពិសោធន៍បច្ចេកទេសដល់កីឡាករថ្មីៗទៀតផង ។

លោកពៅតិចឡេងបន្ថែមថាការប្រណាំងនេះក៏ចូលរួមលើកស្ទួយវិស័យកីឡាយាន
យន្តនៅកម្ពុជាអោយកាន់តែរីកចំរើនតាមរយៈបណ្តុះបណ្តាលធនធានអ្នកស្រឡាញ់កីឡាយានយន្ត ក្រុមការងាររៀបចំការប្រកួតផងដែរ ។

គួរបញ្ជាក់ថា មុនការប្រណាំងយានយន្ដឆ្លងកាត់ឧបសគ្គ Khmer Rally Raid Practice ឆ្នាំ២០២២ ក្រុមការងារ Kara នឹងរៀបចំធ្វើបទបង្ហាញអំពី លក្ខខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុង នៃការប្រកួតជូនដល់កីឡាករកីឡាការិនីដើម្បីស្វែងយល់ដឹងបន្ថែមទាក់ទងនឹងសៀវភៅបង្ហាញផ្លូវ (Route Book ) ពីគោលដៅ និងស្ថានភាពផ្លូវជាមុនទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង