ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនខេត្តព្រះសីហនុ ជួបជាមួយសមាជិកខ្លួន ឱ្យត្រៀមចូលរួម បោះឆ្នោក្រុមប្រឹក្សាខាងមុខ

96

ខេត្តព្រះសីហនុ ៖ សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណ:កម្មាធិការបក្សខេត្តព្រះសីហនុ ជួបជាមួយសមាជិកខ្លួន ឱ្យចូលរួមបោះឆ្នោក្រុមប្រឹក្សាខាងមុខ ដើម្បីត្រៀមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ នៅថ្ងៃទី២៣ មេសានេះ បានអញ្ជើញសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុចំនួន ៧៣១នាក់ នៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងគោលបំណងដាស់តឿនក្រើនរំឮកសមាជិកក្នខេត្ត ក្រុង ស្រុកទងអស់អញ្ជើញទៅចូលរួមបឆ្នោតឱ្យបាគ្រប់ទៅតាមកាលកំណត់ ព្រោះការបោះឆ្នោតនេះជាកាតព្វរបស់បងប្អូន។

ឯកឧត្តម សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិកសមាជិកាមកពីបណ្តាអង្គភាពនានា ដែលបានមកចូលរួមនាពេលនេះ ដើម្បីត្រៀមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ឯកឧត្ដមបានបន្តថា សមាជិក សមាជិកា ជាអង្គបោះឆ្នោត ទោះបីបងប្អូនខ្លះបានចុះឈ្មោះបោះឆ្នោតនៅតាមក្រុងស្រុក រាជធានី ខេត្តផ្សេងក៏ដោយ សំខាន់បងប្អូនបានចុះឈ្មោះបោះឆ្នោតរួចរាល់ និងត្រៀមទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នាតាមពេលវេលា និងតាមទីតាំងរៀងៗខ្លួន។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្ត បានថ្លែងអំណរគុណ ចំពោះបងប្អូនបានខិតខំបំពេញការងារ ភារកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពស្ថានភាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំដែលមកចូលរួមកំសាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនៅខេត្តព្រះសីហនុ នេះជាមោទនភាពដែលយើងបានសហការគ្នាល្អ បំពេញការងារប្រកបដោយការទទួលខុសត្រូវ និងទទួលបានជោគជ័យ ធ្វើឱ្យសន្តិសុខមានភាពល្អប្រសើរ ទន្ទឹមនឹងនោះ គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំ មិនមានការបាត់បង់អាយុជីវិតប្រជាពលរដ្ឋ នេះដោយសារប្រជាពលរដ្ឋមានការយល់ដឹងចូលរួមអនុ វត្តគោរពច្បាប់ចរាចរណ៍បានល្អ។

ឯកឧត្ដមបានបន្ថែមថា សមាជិកមាជិការបស់យើងបានចុះទៅបំពេញការងារនៅតាមមូលដ្ឋានជាមួយប្រជាពលរដ្ឋមានភាពស្និតស្នាលថែមទៀតផង។

ឯកឧត្តមប្រធាន ក៏បានធ្វើការណែនាំដល់សមាជិក សមាជិកាទាំងអស់ត្រូវធ្វើការណែនាំដល់សមាជិកក្រុមគ្រួសាររបស់ខ្លួនក្នុងការទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដោយត្រៀមឯកសារបោះឆ្នោត និងចូលរួមបោះឆ្នោត ព្រោះសន្លឹកឆ្នោតមួយសន្លឹក គឺមានគុណតម្លៃសម្រាប់យើងទាំងអស់គ្នា ហើយការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូត មកដល់សព្វថ្ងៃនេះ ទទួលបាននូវសន្តិភាព និងបានកសាងអភិវឌ្ឍសម្រេចបាននូវសមិទ្ធផលជាច្រើននៅទូទាំងប្រទេស ពិសេសនៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានទម្លាក់ថវិកាធ្វើការអភិវឌ្ឍផ្លូវ ទាំង៣៧ខ្សែ ការកែលម្អរឆ្នេរសមុទ្រ ការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ ការសាងសង់បន្ទប់ទឹកសាធារណៈ និងមានសមិទ្ធផលជាច្រើនទៀតគាំទ្រដល់ការវិនិយោគនៅខេត្តព្រះសីហនុ ក្នុងនោះក៏មានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិជាដើម ដែលជាសក្តានុពល នៃការធ្វើវិនិយោគ និងទេសចរណ៍នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង