ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថវិកា៣.០០០ដុល្លារ ពីក្រុមហ៊ុនសម្រស់ ធម្មជាតិសម្រាប់គ្រូតាសាន គឹមស៊ានវះកាត់ភ្នែក

177

ភ្នំពេញ៖ក្រុមហ៊ុនសម្រស់ធម្មជាតិបានឧបត្ថម្ភថវិកាចំនួន៣.០០០ដុល្លារដល់លោកគ្រូតាសានគឹមស៊ានប្រធានបណ្ឌិតសភាល្បុក្កតោកម្ពុជានិងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាសម្រាប់ធ្វើការវះកាត់ភ្នែក។

លោកអ៊ួតារាអគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាគូសបញ្ជាក់ថាថ្ងៃនេះក្រុមការងារសហព័ន្ធបាននាំ
យកថវិកាឮ៣,០០០ដុល្លារនេះប្រគល់ដោយផ្ទាល់ជូនលោកគ្រូតា សាន គឹមស៊ាន រួចហើយ។

នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់ដៃគូឧបត្ថម្ភក្រុមហ៊ុនសម្រស់
ធម្មជាតិ ដែលបានជួយចេញថ្លៃព្យាបាលការវះកាត់ភ្នែករបស់លោកគ្រូតាដែលមានវ័យ៧៧ឆ្នាំហើយនេះជាការជួយរំលែកការលំបាក និងការគោរពស្រឡាញ់ចំពោះលោកគ្រូតាដែលតែងតែបានពុះពារឧបសគ្គទាំងឡាយក្នុងការបន្តដំណើរការអភិវឌ្ឍវិស័យក្បាច់គុនព្រលឹងជាតិខ្មែរមួយនេះកាន់តែរីកចម្រើនជាបន្តបន្ទាប់។

លោក អ៊ួ តារា បានចាត់ទុកថា លោកព្រឹទ្ធាចារ្យ គឺជាបង្គោលដ៏រឹងមាំក្នុងការពង្រឹងគុណភាពបន្ថែមលើការអភិ
វឌ្ឍនិងអភិរក្សវិស័យកីឡាគុនល្បុក្កតោកម្ពុជាឲ្យកាន់តែប្រ
សើរជាពិសេសគឺគោលដៅដ៏ធំចម្បងនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនៅព្រះរាជាណាចក្រកម្ពុជា និងពង្រឹងការអភិវឌ្ឍតទៅថ្ងៃអនាគតផងដែរ។

អ្នកជំនាញខាងកីឡាគុនល្បុក្កតោរូបនេះ បានបន្ថែមថា ក្រុមហ៊ុនសម្រស់ធម្មជាតិគឺជាដៃគូដ៏សំខាន់ក្នុងការឧបត្ថម្ភគាំទ្រដល់ដំណើរការប្រកួតនិងសកម្មភាពអភិវឌ្ឍគុនល្បុក្កតោនានា ជាបន្តបន្ទាប់។

អគ្គលេខាធិការរងរូបនេះបន្ថែមទៀតថា បន្ថែមពីលើនេះ ថ្នាក់ដឹកនាំសហព័ន្ធក៏តែងតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះលោកគ្រូតាក៏ដូចជាព្រឹទ្ធាចារ្យគុនល្បុក្កតោនានាដែលនេះបានឆ្លុះបញ្ចាំងពីភាពសុខដុមរមនាក្នុងវិស័យកីឡាគុនល្បុក្កតោ
ទាំងមូលជាពិសេសការជួយជ្រោមជ្រែងដល់ការព្យាបាលរបស់លោកគ្រូតានាពេលនេះ គឺជាការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចការបន្តរបស់លោកគ្រូតា សាន គឹមស៊ាន ក្នុងការស្រាវជ្រាវ-ចងក្រងឯកសារគុនល្បុក្កតោយើងនេះ សម្រាប់កូនចៅជំនាន់ក្រោយៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង