រាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ បង្ហាញអំពីកិច្ចសហប្រតិបត្តិការ ដែលបានចងសម្ព័ន្ធមេត្រីភាព រយៈពេល១៨ឆ្នាំ ដែលមានគ្រប់វិស័យពិសេស ការវិនិយោគ ពាណិជ្ជកម្មទេសចរណ៍ វប្បធម៌វប្បធម៌ អប់រំ
ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ឌិញ ទៀន ហ្ស៊ង DINH TIEN DUNG សមាជិក ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ ខណៈដែលប្រតិភូនេះ បានអញ្ជើញមកបំពេញ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំពិភាគ្សាការងារនៅពេលនេះគឺមានគោលបំណងដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការការងាររវាងទីក្រុងទាំងពីរ ដែលបានចងសម្ព័ន្ធមេត្រីភាពនៃទីក្រុងទាំង២ រយៈពេល១៨ឆ្នាំកន្លងមក ដែលមានគ្រប់វិស័យពិសរស ការវិនិយោគ ពាណិជ្ជកម្មទេសចរណ៍ វប្បធម៌វប្បធម៌ អប់រំជាដើម។
ឯកឧត្តមឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពរបស់រាជធានីភ្នំពេញ ដែលកំពុងតែមានការអភិវឌ្ឍន៍រីកចម្រើន យ៉ាងខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយលោកបញ្ជាក់ថា នៅភ្នំពេញ មានខណ្ឌចំនួន១៤ សង្កាត់ចំនួន១០៥ មានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន២,២លាននាក់ ។
ឯកឧត្តមបញ្ជាក់ថា រាជធានីភ្នំពេញគិតមកដល់ពេលនេះ មានអគារខ្ពស់ៗជាច្រើនអគារ ដែលក្នុងនោះរួមមានអគារចាប់ពី៥ជាន់ដល់៩ជាន់ មានចំនួន៧២៦អគារ កំពស់ចាប់ពី១០ជាន់ដល់១៩ជាន់មានចំនួន៤៥២អគារ, ចាប់ពី២០ជាន់ដល់២៩ជាន់មានចំនួន១២០អគារ, ចាប់ពី៣០ដល់៣៩ មានចំនួន៦៥អគាេនិងចាប់ពី៤០ជាន់ឡើងទៅមានចំនួន៤០អគារ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍បន្តថា សូមរក្សាសន្តិភាពឲ្យបានគង់រង្ស ដើម្បីជំរុញសេដ្ឋកិច្ច និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។
ចំណែកលោក DINH TIEN DUNG ក្នុងឱកាសនោះ ក៏បានលើកឡើងដែរថា សម្រាប់លោកពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ គណៈអភិបាលនិងក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំដោយលោកផ្ទាល់។
ឯកឧត្តម បន្តថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ មកពេលនេះ គឺស្របពេលដែលវៀតណាមនិងកម្ពុជ
គម្រប់ខួបអនុស្សាវរីយ៍លើកទី៥៥ នៃទំនាក់ទំនង់ការទូតជាមួយគ្នា និងស្របពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ។
ឯកឧត្តមបន្តថា ការស្វាគមន៍យ៉ាងកក់ក្តៅរបស់គណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះគណៈប្រតិភូជាន់ខ្ពស់ រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ គឺពិតជាបង្ហាញឲ្យឃើញពីចំណង មិត្តភាពដ៏យូអង្វែងរបស់កម្ពុជា និងរៀតណាម ដែលជាអ្នកជិតខាងដ៏ល្អ៕