ប្រធានគណៈកម្មាធិការ គណបក្សខណ្ឌចំការមន បើកកិច្ចប្រជុំស្ដីពីការ ត្រួតពិនិត្យការងារជាអទិភាព ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ២០២២-២០២៧
ភ្នំពេញ៖កាលពីល្ងចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះនៅទីស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌចំការមន នៃរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំដោយស្ដីពីការត្រួតពិនិត្យការងារជាអទិភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ២០២២-២០២៧ ។
កិច្ចប្រជុំត្រួតពិនិត្យការងារឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៥នេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន និង ជាអភិបាលខណ្ឌចំការមនព្រមទាំង មានការចូលរួមពីគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ, ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង ០៥ដើម្បីទទួលស្ដាប់នូវមតិយោបល់ និងផែនការសម្រាប់យកទៅអនុវត្តន៍អោយមានប្រសិទ្ធភាពផងដែរ៕