ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាល​ប្រឆាំង​ បទល្មើស​សេដ្ឋកិច្ច​ បង្ក្រាប​រថយន្ត​សាំង​យ៉ុ​ង​ដឹកឈើ​ខុសច្បាប់​

33

​កំពង់ស្ពឺ​ ៖​ ក្រោម​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ​ នៅ​វេលា​ម៉ោង​០២និង០០​នាទី​ នា​យប់​ ថៃ្ង​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២២​ នៅ​ចំណុច​ភូមិ​ត្រពាំង​អង្គ្រង​ ឃុំ​ត្រពាំង​ជោ​ ស្រុក​ឱ​រ៉ា​ល់​ កម្លាំង​ង​នគរបាល​ ប្រឆាំង​បទល្មើស​ សេដ្ឋកិច្ច​ សហការ​ជាមួយ​កម្លាំង​នគរបាល​ នៃ​អធិការដ្ឋាន​ស្រុក​ឱ​រ៉ា​ល់​ បាន​ធ្វើការ​ស្រាវជ្រាវ​ និង​ឃាត់​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង​ ព​ព៌ស​ ផ្លាក​លេខ​ ភ្នំពេញ​ 2H-6592​ ០១​គ្រឿង​ ដឹកឈើ​អារ​ប្រភេទ​ចម្រុះ​ ពិនិត្យ​ គ្មាន​លិខិត​ អនុញ្ញាតិ​ ដឹក​ជញ្ជូន​អនុ​ផល​ព្រៃឈើ​។​

​វត្ថុ​តាង​ពិនិត្យ​ជាក់ស្ដែង​រក​ឃើញ​មាន​ ឈើ​អារ​ ប្រភេទ​ចម្រុះ​ប្រមាណ​ ៤០​សន្លឹក​ រីឯ​អ្នក​បើក​កបរ​ពេល​សមត្ថកិច្ច​ប្រតិបត្ដិការ​បាន​រត់គេច​ខ្លួន​ កំពុង​បន្ដ​ស្រាវជ្រាវ​ ។​

​បច្ចុប្បន្ន​ ដោយ​បាន​គោលការណ៍​ដឹកនាំ​ពី​ជំនាញ​ សមត្ថកិច្ច​ បាន​បញ្ជូន​រថយន្ត​ រួម​ជាមួយ​វ​ត្តុ​តាង​ខាងលើ​ យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ ដើម្បី​ប្រគល់​ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បន្ត​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង