ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Miss Univers Cambodia ឆ្នាំនេះ អ្នកផលិតកម្មវិធីលេចវត្តមាន ជ្រើសរើសបេក្ខភាពផ្ទាល់ នៅតាមវិទ្យាល័យ និងតាមសាកលវិទ្យាល័យ

174

ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រវិស័យកញ្ញាឯក នៅកម្ពុជា អន្ទះសារង់ចាំទស្សនាព្រឹត្តិការណ៍ ប្រកួតសម្រស់ដ៏ធំសម្បើម នៅកម្ពុជាគឺកម្មវិធី Miss Univers Cambodia ដែលគេជឿជាក់ថានឹងកាន់តែរីកធំខ្លាំងជាមួយនឹងមុខមាត់ថ្មីមួយ។ ការរំពឹងនេះបន្ទាប់ពីគេទទួលបានដំណឹងថា មានការផ្លាស់ប្តូរទាំងទម្រង់ មកុដដែលមានតម្លៃថ្លៃជាង១០ម៉ឺនដុល្លារអាមេរិក ការផ្តល់ប្រាក់រង្វាន់ ច្រើនជាងពេលកន្លងទៅ និងកាដូជាគ្រឿងពេជ្រ ជាដើម។

និងគាំទ្រកម្មវិធីដែលមានឆន្ទៈមោះមុតក្នុងការលើកស្ទួយជ្រោមជ្រែង ឱ្យកម្មវិធីប្រកួតកញ្ញាឯកមួយនេះ កាន់តែរីកចម្រើននិងត្រូវបានគេរំពឹងថា នឹងអាចរកបានបេក្ខភាពឆ្នើមមានសមត្ថភាព រូបសម្រស់ ទេពកោសល្យឡើងទៅប្រកួតនៅ លើឆាកអន្តរជាតិនោះ។ កាន់តែធ្វើឱ្យគេភ្ញាក់ផ្អើលនិងចាប់អារម្មណ៍នោះ គឺក្រោយពីឃើញវត្តមានអ្នកគ្រប់គ្រង កម្មវិធីលេចមុខក្នុងការប្រកាសលើកទឹកចិត្ត ឱ្យបេក្ខភាពនៅថ្នាក់វិទ្យាល័យ និងតាម សាកលវិទ្យាល័យចូលរួមកម្មវិធីខាងលើ។

លោកមែន និមលរតន៍ នាយកប្រតិបត្តិនៃក្រុមហ៊ុនបង្ហាញម៉ូដ CIM បានឲ្យដឹងថា៖ គោលបំណង នៃការធ្វើទស្សនកិច្ចតាមវិទ្យាល័យរបស់បវរកញ្ញាចក្រវាឡកម្ពុជា គឺ១-ជាឱកាសឱ្យបវកញ្ញាចក្រវាឡកម្ពុជា ជួបជាមួយនឹងសិស្សានុសិស្សដើម្បីចែករំលែកបទពិ សោធន៍និងចំណេះដឹងអំឡុងពេលដែលគាត់ចូលរួម ប្រកួតទាំងក្នុងនិងក្រៅស្រុក។ទី២-បវរកញ្ញាចក្រវាឡកម្ពុជា នឹងធ្វើជាជនគំរូដើម្បីបំផុសគំនិតឱ្យសិស្សានុសិស្សមាន ទស្សនវិស័យធំជាងមុនតាមរយ:បទពិសោធន៍ដែលបានចេញទៅប្រកួតនៅខាងក្រៅប្រទេស។ ទី៣-ក្នុងនាមជាបវកញ្ញាចក្រវាឡ គាត់នឹងលើកទឹកចិត្តឱ្យប្អូនៗជំនាន់ក្រោយឱ្យក្លាយជាមនុស្សដែល មានការជឿជាក់ និងអភិវឌ្ឍខ្លួនឱ្យល្អជាងមុន។ទី៤-សិស្សានុសិស្សអាចជួបជាមួយបវរកញ្ញាដោយផ្ទាល់ ដើម្បីសាកសួរសំណួរខ្លះៗ សម្រាប់ក្លាយជាបវរកញ្ញាចក្រវាឡកម្ពុជា ។

មួយវិញទៀត ទស្សនកិច្ចនេះអាចធ្វើឱ្យប្អូនៗមានឱកាសក្នុងការដាក់ពាក្យប្រកួតនៅ ក្នុងសាលាផ្ទាល់តែម្ដង។ មានការប្រកាសដែរថា រាល់ការប្រកួតនៅក្នុងស្រុក ប្អូនៗយុវតីដែល ជាប់ក្នុងវគ្គ២០រូបនឹងទទួលបានចិញ្ចៀនពេជ្រចំនួន១វង់ និងអ្នកជាប់លេខ១ទទួលបានថវិកា ចំនួន៥ពាន់ដុល្លារអាមេរិកផងដែរ៕. សំរិត

 

អត្ថបទដែលជាប់ទាក់ទង