ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ ប៊ុ​ន​ឆ​ន ចុះដឹកនាំកម្លាំង​អាជ្ញាធរ​ចំរុះ​បាន​ធ្វើការ​រុះរើ​ម៉ាស៊ីន​ផ្សាយ​ខុសច្បាប់​ប្រមាណ​២០០​គ្រឿង​

37

 

ភ្នំពេញ​៖ ​ប្រ​ធា​ននាយកដ្ឋាន​វិទ្យុទាក់ទង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ឧសភា​នេះ​ថា​ប្រតិបត្តិ​ការណ៍​ថ្ងៃ​ទី​១​ កម្លាំង​អាជ្ញាធរ​ចំរុះ​បាន​ធ្វើការ​រុះរើ​ម៉ាស៊ីន​ផ្សាយ​ខុសច្បាប់​ប្រមាណ​២០០​គ្រឿង​ (​ Repeater)​ ដែល​ផ្តល់​ឱ្យ​វិទ្យុទាក់ទង​(​អាយ​ឌី​កាន់​ដៃ​)​ប្រើប្រាស់​បែប​អាណា​ធិ​ប​តេ​យ្យ​បាន​ប្រមាណ​៥០០០​គ្រឿង​ត្រូវ​បិទ​បញ្ចប់​ ។​

លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ ប្រ​ធាន​នាយកដ្ឋាន​វិទ្យុទាក់ទង​ បាន​បន្ថែម​អោយ​ដឹង​ថា​កម្លាំង​ចំរុះ​ដឹកនាំ​ដោយ​តំណាង​អយ្យការ​ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ នាយកដ្ឋាន​វិទ្យុទាក់ទង​ បាន​សម្រេច​គោលដៅ​ប្រកបដោយ​ផ្លែផ្កា​ដែល​ស្ថានីយ៍​វិទ្យុទាក់ទង​ខុសច្បាប់​ជា​ច្រើន​បាន​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួនឯង​ និង​ចំនួន​តិចតួច​ត្រូវ​បាន​ចាប់បង្ខំ​រុះរើ​ទម្លាក់​។​ជាមួយ​គ្នា​នោះ​លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​បាន​សន្យា​ថា​និង​បន្ត​ធ្វើ​រហូត​ប្រាកដ​ថា​ ស្ថានីយ៍​ផ្សាយ​វិទ្យុទាក់ទង​ខុសច្បាប់​ទាំងឡាយ​ត្រូវ​បាន​សម្អាត​ស្អាត​អស់​ទូ​ទាំង​រាជធានី​ភ្នំពេញ​ និង​ជំហាន​បន្ទាប់​ត្រូវ​បន្ត​សំអាត​ទូ​ទាំង​ប្រទេស​តែ​ម្តង​ ។​

លោក​ប្រ​ធា​នាយកដ្ឋាន​វិទ្យុទាក់ទង​ ក៏​បាន​សំណូមពរ​អោយ​ម្ចាស់​ដែល​ មាន​ស្ថានីយ៍​ផ្សាយ​វិទ្យុទាក់ទង​ខុសច្បាប់​ទាំងឡាយ​ ត្រូវ​ទម្លាក់​ចុះ​ដោយ​ខ្លួនឯង​ ជា​ជាង​ការ​បង្ខិតបង្ខំ​ ដែល​ការ​អនុវត្ត​នា​ពេល​ក្រោយៗ​អាច​នឹង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ដោយ​មិន​ធ្វើការ​អប់រំ​ដូច​ពេល​នេះ​ឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង