ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសចំការមនចុះធ្វើ(ក)អ្នកជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍ ផ្លូវគោក សូម្បីប៉ូលិសដូចគ្នា ក៏មិនលើកលែងដែរ

98

ភ្នំពេញៈនៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៨នេះ គេឃើញកម្លាំងប៉ូលិស ខណ្ឌចំការមន ក្រុងភ្នំពេញបានដាក់កម្លាំងសមត្ថកិច្ចរបស់ខ្លួន ជាច្រើននាក់នៅតាមដងផ្លូវនានា ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីស្ទាក់ចំពោះអ្នកធ្វើដំណើរតាម មធ្យោយោបាយនានា តាមដងផ្លូវដែល មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក។

បានដំណើរការឡើងវិញបន្ទាប់ពីផ្អាកឬអាក់ខាន អស់មួយរយះធំ ពោលគឺចាប់តាំងពីមុនថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត ក្នុងការចុះអនុវត្តន៍រឹតបន្តឹង នូវច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវនោះ។
ការងារនេះដឹកនាំកម្លាំងដោយលោកអធិការរងខណ្ឌចំការមន២រូប គឺលោកកែវ សារុន និង លោកឡេង គឹមហ៊ាងដោយប្រើប្រាស់ កម្លាំងផ្នែកសណ្តាប់ធ្នាប់ និងផ្នែកអន្តរាគន៍ បានសហការណ៍ជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាល ចុះអនុវត្តន៍រឹតបន្តឹង ច្បាប់ចរាចរណ៏ផ្លូវគោក នៅតាមដងផ្លូវនានា ក្នុងមូលដ្ឋានចំការមន បន្ទាប់ពីអាក់ខានអស់មួយរយះធំរួចមក។ដូចនេះស្នើបងប្អូនមហាជនទូទៅ ចូលគោរពច្បាប់ចរាចរណ៍ផ្លូវគោក អោយបានគ្រប់ៗគ្នាពេលជិះឡាន ឬ ម៉ូតូចៀសវាងក្រុម សមត្ថកិច្ចប៉ូលិសគាត់ចាប់ផាកពិន័យ ព្រោះច្បាប់មានហើយ។

ក្រុមសមត្ថកិច្ចបានអោយដឹងថា ចំពោះសកម្មភាពចុះរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃនេះ ដោយឃាត់ដកហូតម៉ូតូសរុប ២៦៩ គ្រឿង។ក្នុងនោះម៉ូតូគ្មានមួកចំនួន ២៣៦ គ្រឿង និងម៉ូតូគ្មានកញ្ចក់ចំនួន ០៧
គ្រឿង ម៉ូតូជិះបញ្ច្រាស់ទិសចំនួន ២០ គ្រឿង ម៉ូតូគ្មានស្លាកលេខចំនួន ០៦ គ្រឿងដោយបញ្ជូនមករក្សាទុកនៅអធិការដ្នាន នគរបាលខណ្ឌចំការមន ក្រុងភ្នំពេញ។ដូចនេះចាប់ពីថ្ងៃនេះតទៅកម្លាំងសមត្ថកិច្ច ប៉ូលិសនិងចុះអនុវត្តន៍ការងារនេះ ហើយក៏ចាប់ផ្ដើមសើមមាត់ហើយ៕

អត្ថបទដែលជាប់ទាក់ទង