ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ ឃាត់ខ្លួន​ជនសង្ស័យ​ និង​បក្ខពួក​សរុប​ចំនួន​ ១៦​នាក់​ ករណី​ឆក់​ទូរស័ព្ទ​ដៃ​

371

​ខេត្ត​ព្រះ​សីហ​នុ​ ៖​ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ និង​បក្ខពួក​សរុប​ចំនួន​១៦​នាក់​ (​ភេទ​ប្រុស​)​ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរស័ព្ទ​ដៃ​)​ កាលពី​យប់​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២២​និង​១៥​នាទី​ នៅ​ចំណុច​ម្តុំ​ស្ពាន​ឆេះ​ ស្ថិត​ក្នុង​ ភូមិ​៦​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
​បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​ ក៏​បាន​ធ្វើការ​សួរនាំ​និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រក​ឃើញ​ថា​ មាន​ជនសង្ស័យ​ចំនួន​០៦​នាក់​ ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ករណី​ លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរស័ព្ទ​ដៃ​)​ ចំណែក​ជនសង្ស័យ​ចំនួន​១០​នាក់​ មិន​មានការ​ពាក់ព័ន្ធ​ឡើយ​ ទើប​សមត្ថកិច្ច​ធ្វើការ​អប់រំ​ឲ្យ​ក្រុម​គ្រួសារ​ធានា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។


​ជន​រង​គ្រោះ​ឈ្មោះ​ TRAN​ NHAT​ TAN​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​ អ្នក​ដឹក​ម្ហូបអាហារ​ ស្នាក់​នៅ​ភូមិ​៥​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
​សម្ភារ​បាត់បង់​ ៖​ ទូរស័ព្ទ​ដៃ​ ១​គ្រឿង​ ម៉ាក​ IPHONE​ 12​ PRO​ MAX​ ពណ៌​ខៀវ​ ។​

​ជនសង្ស័យ​ចំនួន​ ០៦​ នាក់​ ៖
១-​ឈ្មោះ​ សឹង​ សំណាង​ ហៅ​ ត្រា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​២​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
២-​ឈ្មោះ​ អេ​ង​ វិ​រៈ​ ហៅ​ អា​ចេ​ម​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​៣​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
​ ៣-​ឈ្មោះ​ ឃុន​ មាន​ ភេទ​ប្រុស​ អាយុ​ ១៩​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ ២​ សង្កាត់​ ៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
៤-​ឈ្មោះ​ មេន​ វិ​ច្ឆ័​យ​ ភេទ​ប្រុស​ អាយុ​ ១៨​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ ១​ សង្កាត់​១​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
៥-​ឈ្មោះ​ កន​ សំរេច​ ហៅ​ អា​លាង​ ភេទ​ប្រុស​ អាយុ​ ២០​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
៦-​ឈ្មោះ​ ស្រ៊ុ​ន​ ផា​រ៉ាត់​ ភេទ​ប្រុស​ អាយុ​១៨​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​១​ សង្កាត់​១​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។


​ វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ ៖​ទូរស័ព្ទ​ដៃ​ ០១​ គ្រឿង​ ម៉ាក​ OPPO​ ពណ៌​ខៀវ​,​ ទូរស័ព្ទ​ដៃ​ ១​គ្រឿង​ ម៉ាក​ IPHONE​ 12​ PRO​ MAX​ ពណ៌​ខៀវ​ ។​(​ផល​នៃ​អំពើ​លួច​),​ ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ Honda​ Dream​ ស៊េរី​ឆ្នាំ​ ២០២០​ ពណ៌​ខ្មៅ​ ពាក់​ផ្លា​ក​លេខ​ ព្រះ​សីហ​នុ​ 1I-3722​ ,​ កញ្ចក់​ម៉ូតូ​ ០១​ គូរ​,​ កាង​ម៉ូតូ​ ០១​ និង​រៀន​ម៉ូតូ​ ០១​ ។​
​ករណី​ខាងលើ​នេះ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​បន្ត​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង