ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កោសខ្យល់ឲ្យចៅក្រម អាជ្ញាកណ្តាលមុនប្រកួតkILaនិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាឯកទេស

101


​ភ្នំពេញ៖នាព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៨នាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត បានប្រជុំណែនាំការងារបច្ចេកទេស ដល់គណៈកម្មការចៅក្រមអាជ្ញាកណ្តាល តាមប្រភេទកីឡាទាំង៦ ដោយមានការអញ្ជើញចូលរួមពីលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា។

​លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ក្នុងអង្គប្រជុំថា សូមឲ្យគណៈកម្មការ ចៅក្រម អាជ្ញាកណ្តាលផ្នែកបច្ចេកទេស ត្រូវប្រកាន់ភ្ជាប់នូវភាពមិនលម្អៀង រាល់ការប្រកួតទំាង៦ប្រភេទកីឡា។ លោកអនុរដ្ឋលេខាធិការព្រមានថា យើងទំាងអស់គ្នាទទួលប្រាក់ខែ ពីក្រសួងអប់រំ យុវជន និងកីឡា ដូច្នេះយើងធ្វើការងារផ្នែកកីឡានេះ ឲ្យល្អប្រសើរឡើង ក្នុងការអភិឌ្ឍន៍វិស័យកីឡា នៅក្នុងកម្ពុជាឲ្យរីកចម្រើនដែរ។

បញ្ជាក់ថាការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ ដែលគ្រោងនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៩-២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ រួមមានបាល់ទាត់ បាល់បោះ បាល់ទះ អត្តពលកម្ម និងវាយកូនឃ្លីលើតុ៕

អត្ថបទដែលជាប់ទាក់ទង