ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសដាក់អោយដំណើរការ ប្រើប្រាស់កាតទូទាត់ប្រាក់ តាមអេឡិចត្រនិក លើរថយន្តក្រុងសាធារណៈ

149

 

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង និងលោកគិត ម៉េង ប្រធានប្រឹក្សាភិបាលនៃធនារឯកទេសវីង នៅព្រេឹកថ្ងៃទី១៩មិថុនានេះនៅលើសួនច្បារទីលានប្រជាធិបតេយ្យថ្មី សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ បាននឹងកំពុងអញ្ជើញជាអធិបតេយ្យភាព ប្រកាសដាក់អោយដំណើរការ ប្រើប្រាស់កាតទូទាត់ប្រាក់តាមអេឡិចត្រនិកលើរថយន្តក្រុងសាធារណៈ នៅរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលបាននិងកំពុងប្រើប្រាស់សេវានេះ។


គួរបញ្ជាក់ថា ក្នុងពិធីផ្សព្វផ្សាយពីសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង កាលពីពេលថ្មីៗនេះ តំណាងអង្គការចៃកា បានលើកឡើងថា សេវាដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្រុងក្នុងមួយឆ្នាំដឹកជញ្ជូនអ្នកដំណើរ បានប្រមាណ៣លាននាក់ ក្នុងនោះអ្នកដំណើរដែលបង់សេវាចំនួនជា ង១លាននាក់និងអ្នកមិនបង់សេវា ដូចជាមនុស្សចាស់ជរា ជនពិកា កម្មករ កម្មការិនីរោងចក្រនិងសិស្សានុសិស្សជាដើមមានចំនួនជាង១លាននាក់ដូចគ្នា ។
តំណាងរដ្ឋាករស្វយ័តអ្នកដំណើររាជធានីភ្នំពេញ ធ្លាប់
បានបញ្ជាក់ថា គោលបំណងនៃការបង្កើតរថយន្តក្រុងឡើងនេះ គឺដោយសារតែកំណើនប្រជាជន ជាមួយកំណើនយានយន្តកើនឡើងខ្ពស់ ទើបសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី សម្រេចបង្កើតអោយមានរថយន្តក្រុងនេះឡើងនៅថ្ងៃទី០១ កញ្ញា២០១៤ ដោយមានរថយន្ត៥៧គ្រឿង ។ ក្រោយមកទៀតពោលគឺក្រោយពីទទួលអំណោយរថយន្តក្រុង១០០គ្រឿងពីប្រទេសចិនធ្វើអោយកំណើនខ្សែរត់កើនឡើងដល់៨ខ្សែដោយក្នុង១ថ្ងៃ មានអ្នកជិះចាប់ពី២០០០០នាក់ទៅ២១០០០នាក់ ដែលអាច ដោះស្រាយ ការកកស្ទះចរាចរ បរិស្ថាន និងធ្វើអោយក្រុងមានភាពស៊ីវិល័យ ដល់ភ្ញៀវទេសចរមួយកម្រិតថែមទៀត។ម្យ៉ាងវិញទៀត
ការដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្រុងនេះកាត់បន្ថយ ហានិភ័យនៃការគ្រោះថ្នាក់បានច្រើន មានផាសុខភាព ស្របពេលដែលរាជធានីភ្នំពេញកំពុងអភិវឌ្ឍរីកចំរើន ៕

អត្ថបទដែលជាប់ទាក់ទង