ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​អ.​ហខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០២នាក់​ លួច​ភ្ជួ​រដីតំបន់បី នៅ​ចំណុច​អូរ​ដូ​ន​ជ្រាប​ និង​អូរ​កំពឹស​

214

កំពង់​ឆ្នាំង៖ នៅ​វេលា​ម៉ោង​១១:៥០នាទី​ ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ២០២២ ​កម្លាំង​អ.​ហខេត្ត និងអ.ហស្រុក ចំនួន​០៥​នាក់ ដឹក​នាំ​ដោយ​លោក​វរសេនីយ៍​ឯក ហង្ស​ សុជាតិ​ មេ​បញ្ជា​ការ​រង​អ.​ហខេត្ដ​ សហការ​ជាមួយ​កម្លាំងនគរបាល​ខេត្ត​ និងស្រុកសរុប​ចំនួន​១៨នាក់ មធ្យោបាយរថយន្ត​ចំនួន​០៣​គ្រឿង ម៉ូតូ​ចំនួន​០៦រឿង​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០២នាក់​ ដូចខាងក្រោម:

១.ឈ្មោះ​ គួន ស្រេង​ ភេទប្រុស​ អាយុ​៣៧ឆ្នាំ
២.ឈ្មោះ​ គួន​ សុគុណ ភេទប្រុស អាយុ​៣០​ឆ្នាំ​ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ប៉ប្រក​ ឃុំ​សំរោង​សែន​ ស្រុកកំពង់លែង​ បាន​យក​គោ​យន្ត​កន្ត្រៃ​ទៅ​លួច​ភ្ជួ​រដីតំបន់បី នៅ​ចំណុច​អូរ​ដូ​ន​ជ្រាប​ និង​អូរ​កំពឹស​អស់​ប្រហែល​០.៥០ហិកតា​ លើ​ផ្ទៃ​ដី​ដែល​ប្រគល់​ជូន​រដ្ឋ​ចំនួន​០៨ហិកតា។

វត្ថុ​តាង​ដកហូត​រួម​មាន​÷
-ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០២​នាក់​
-គោ​យន្ត​កន្ត្រៃ​ចំនួន​០១គ្រឿ​ង​។

បច្ចុប្បន្ន​ ជន​សង្ស័យ​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង ឯវត្ថុ​តាង​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំ​រោង​សែន​។ដោយ​ឡែក​នៅ​ភូមិ​សាស្ត្រ​ឃុំ​ច្រណូក​ដី​ដែល​ប្រជា​ពលរដ្ឋ​អាស្រ័យ​ផល​នោះ​ ជា​ដី​តំបន់​ពី​រ​ទេ៕

អត្ថបទដែលជាប់ទាក់ទង