ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ៖ ព្រឹកថ្ងៃ៩ឧសភា២០២២ដល់ពេល កំណត់ដែលបងប្រុសទីពីរ នឹងត្រូវបានបញ្ចុះ ទៅក្នុងព្រះធរណី ដែលជាកន្លែងសម្រាកចុងក្រោយ របស់គាត់

288

 

កំពង់ចាម ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ព្រឹកថ្ងៃ៩ឧសភា២០២២ដល់ពេល
កំណត់ដែលបងប្រុសទីពីរនឹងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់។

សម្តេច បានបន្តថា បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ ទោះបីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយរបស់គាត់ស្រែកហៅគាត់យកដៃទាញអង្រួនជើងរបស់គាត់តែមិនមានលទ្ធផល ក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម។
នៅមានរឿងសោកសៅជាងនេះ សម្រាប់បងប្អូនប្រុសស្រីទាំង៦នាក់របស់យើងនោះ គឺអវត្តមានបងប្រុសទីមួយ ក្នុងពិធីបញ្ចុះសពបងប្រុសទីពីរ។ បងប្រុសទីមួយមិនត្រឹមតែមិនបានចូលរួមក្នុងពិធីបញ្ចុះសពបងទីពីរប៉ុណ្ណោះទេ តែមកដល់ពេលនេះ គាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់បាត់បង់ជីវិតទៀតផង។ ខ្ញុំបានហាមកូនៗរបស់គាត់មិនឱ្យនិយាយប្រាប់គាត់ពីមរណភាពប្អូនរបស់គាត់ដោយបងទីមួយទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកក ប្រទេសថៃ សុខភាពគាត់នៅខ្សោយ។ ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងក្រោយពេលគាត់ទទួលដំណឹងថា ប្អូនរបស់គាត់បាត់បងជីវិត ដោយគ្មានអ្នកណាផ្តល់ដំណឹងឱ្យគាត់? នេះហើយជារឿងសោកសៅ នាប៉ុន្មានថ្ងៃខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង