៣១ថ្ងៃ ក្រុមចល័ត TSC នៃស៊ីម៉ាក់ រំដោះគ្រាប់មីន ជាង៧០០គ្រាប់ លើផ្ទៃដីជាង ៥ហិកតា
ភ្នំពេញ៖ យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានឲ្យដឹងថា ក្រុមចលត័ TSC លេខ១៨ នៃមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលមានសមាជិក ៧នាក់ បានចេញប្រតិបតិ្តការ រយៈពេល៣១ថ្ងៃ រំដោះផ្ទៃដីចំការមីន ជាង៥ហិចតា ដោយរុករកឃើញ គ្រាប់មីន ប្រឆាំងមនុស្សសរុប ចំនួន៧១៨គ្រាប់ និងគ្រាប់មិនទានន់ផ្ទុះ ចំនួន២គ្រាប់៕