ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទេរ និងតែងតាំង អគ្គស្នងការររងនគរបាលជាតិ ចំនួន៣រូប​

98


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៣រូប ជាអគ្គស្នងការរងនគរបាលជាតិ។

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍៣រូប ដែលត្រូវបានតែងតាំងជា អគ្គស្នងការរងនគរបាលជាតិនោះ រួមមាន ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បច្ចុប្បន្នជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បច្ចុប្បន្នជាប្រធានសេនាធិការ និងលោកឧត្តមសេនីយ៍ឯក តេន សួន បច្ចុប្បន្នជាប្រធាននាយកដ្ឋាននករបាលការពារព្រំដែនទឹក។

​អគ្គស្នងការរងនគរបាលជាតិ បច្ចុប្បន្ននេះមានចំនួន១៧រូប បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន តែងតាំងអគ្គស្នងការរង៣រូបបន្ថែមទៀតនោះ គឺអគ្គស្នងការរង មានសរុបចំនួន២០នាក់៕​

អត្ថបទដែលជាប់ទាក់ទង