ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោទប្រកាន់ជនជាតិចិន៣នាក់ពាក់ព័ន្ធ បទល្មើសបង្ខាំងមនុស្សជំរិតទារបករាក់ជាង៤ម៉ឺនដុល្លារ

102
ភ្នំពេញ ៖ បុរសជនជាតិចិន៣នាក់ត្រូវនាក់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញសម្រេច ចោទប្រកាន់ពីបទបង្ខាំងមនុស្សនិងជំរិតទាប្រាក់ជាង៤ម៉ឺនដុល្លារ ក្រោយពីពួកគេបានធ្វើសកម្មភាពចាប់បុរសជនជាតិចិនដូចគ្នាម្នាក់បង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់ទៀត។
   ការចោទប្រកាន់បែបនេះរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៨កញ្ញា ឆ្នាំ២០១៨នេះ  ហើយ ជនជាប់ចោទទាំង ៣នាក់នេញរួមមាន ទី១ឈ្មោះ Chen DongWen ភេទប្រុស អាយុ ៣៧ឆ្នាំ ។ ទី២ឈ្មោះ Ehen qiuzi ភេទប្រុស អាយុ ២៣ឆ្នាំ និងទី៣ឈ្មោះ Li QingMou ភេទប្រុសអាយុ៤២ឆ្នាំ។
      ចំណែកជនរងគ្រោះមាន ឈ្មោះ Li Shigang ភេទប្រុស អាយុ ៤៧ឆ្នាំ ជាថៅកែ សិប្បកម្ម មួយកន្លែង មានទីលំនៅក្រុងដូនកែវ ខេត្តតាកែវ។
      សូមជម្រាបជូនថា ក្រុមជនដៃដល់ទាំង៣នាក់ក្នុងចំណោមគ្នា ៥នាក់ ( ២នាក់រត់គេចខ្លួន ) ត្រូវបាន កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
     សមត្ថកិច្ច បានចាប់ខ្លួនពួកគេ បន្ទាប់ពីមានបណ្តឹងរបស់ជនរងគ្រោះ ខាងលើ បានចោទប្រកាន់ថា ក្រុមជនដៃដល់មានគ្នា ៥នាក់ បាន វាយតប់ និងជម្រិតទារប្រាក់ចំនួន ៤៥,០០០ដុល្លារ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចទីតាំងកម្ចីប្រាក់ យីហោ ហ័ងស៊ីង ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ៕
អត្ថបទដែលជាប់ទាក់ទង