ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដង្កោ ប្រជុំដាក់ផែនការការពារសន្តិសុខ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២

317

 

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នាសាលាខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដង្កោ ស្ដីពី ការពង្រឹងកិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់ និងរបៀប រៀបរយ សាធារណៈនៅក្នុងមូលដ្ឋានខណ្ឌដង្កោ និង ផែនការការពារសន្តិសុខសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការ និងលេខាធិការដ្ឋានសន្តិសុខអចិន្ត្រៃយ៍នៅខណ្ឌដង្កោ សម្រាប់ការបោះឆ្នោត ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

សមាសភាពចូលរួមកិច្ចប្រជុំរួមមាន៖ មានលោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ តំណាង យោធ ភូមិភាគពិសេសប្រចាំខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដង្កោ តំណាងសាខាពន្ធដាខណ្ឌដង្កោ តំណាងស្នាក់ការគយ និងរដ្ឋាករខណ្ឌ លោក-លោកស្រីចៅសង្កាត់ និងស្មៀនសង្កាត់ទាំង១២ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង១២ និងមេភូមិទាំង ៨១ភូមិ៕

អត្ថបទដែលជាប់ទាក់ទង