ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកគ្រូ អ្នកគ្រូ និងសិស្សវិទ្យាល័យព្រះសុីសុវត្ថិ ប្រមាណ ៦០នាក់ លើកបដាតវ៉ាសុំកុំឲ្យមានការផ្លាស់ប្ដូរលោកនាយកសាលា

146
ភ្នំពេញ៖ លោកគ្រូ អ្នកគ្រូ និងសិស្សវិទ្យាល័យព្រះសុីសុវត្ថិ ប្រមាណ ៦០នាក់ នៅល្ងាចថ្ងៃអង្គារ៍ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះបានប្រមូលផ្តុំគ្នា ដោយ
លើកបដាតវ៉ាមួយ ដើម្បីសុំកុំឲ្យមានការផ្លាស់ប្ដូរលោកនាយកសាលាចាស់ចេញ ។
  តាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានបានអោយដឹងថា ថ្ងៃអង្គារ៍ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង ១៥និង៥០នាទី នៅមុខវិទ្យាល័យព្រះសុីសុវត្ថិ ផ្លូវព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ
មានការប្រមូលផ្ដុំលោកគ្រូ អ្នកគ្រូ និងសិស្សវិទ្យាល័យព្រះសុីសុវត្ថិ ប្រមាណ ៦០នាក់ តំណាងឲ្យគ្រូ ១៤៧នាក់ មកលើកបដាតវ៉ាសុំកុំឲ្យមានការផ្លាស់ប្ដូរលោកនាយកសាលាចាស់ឈ្មោះ មូល ស៊ុយហេង និងរក្សាភាពដើមរបស់សាលា។
   ព័ត៌មានដដែរបញ្ជាក់ថា នៅម៉ោង ១៦និង៣៧នាទី លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ រាជធានី បានអញ្ជើញលោកគ្រូ អ្នកគ្រូ ចូលធ្វើការពិភាក្សានៅខាងក្នុងបន្ទប់វិញ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការចរចារគ្នាយ៉ាងណានោះ មិនទាន់ទំលាយអោយដឹងនូវឡើយទេ ៕
អត្ថបទដែលជាប់ទាក់ទង