អតីតសន្តិសុខស្ថានទូតអាមេរិក ត្រូវបានស្ថានទូតអាមេរិក បណ្ដេញចោល គ្រោងធ្វើការតវ៉ាមុខស្ថានទូត៣ថ្ងៃ
ភ្នំពេញ៖សន្តិសុខក្នុងខណ្ឌដូនពេញ បានទទួលលិខិតមួយនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ តាមសេចក្ដីសំណេីសុំរបស់អតីតៈសន្តិសុខស្ថានទូតអាមេរិក ដែលត្រូវបានស្ថានទូតអាមេរិក បណ្ដេញចោលដោយគ្មាន ដំណោះស្រាយនឹងធ្វើការតវ៉ា រយះពេល៣ថ្ងៃនៅមុខស្ថានទូតនេះ ។
តាមគម្រោងដែលគ្រោងទុកនៅថ្ងៃពុធទី១៩ខែកញ្ញាឆ្នាំ២០១៨ ក្រុមអតីតសន្តិសុខស្ថានទូតអាមេរិក ចំនួន៤០នាក់ សុំធ្វេីកាប្រមូលផ្ដុំនៅ មុខស្ថានទូតអាមេរិក សុំត៍វ៉ាដោយអហឹង្សារចំនួន០៣ថ្ងៃ គឺថ្ងៃទី១៩-២០-២១ខែកញ្ញាឆ្នាំ២០១៨ រហូតមានដំណោះស្រាយ ៕