ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនអ្នកបើកតាស៊ីម្នាក់ លួចកាបូបលុយគ្រូពេទ្យ ពេលពួកគេមកចូលពេទ្យ នៅក្នុងខណ្ឌប្ញស្សីកែវ

110

ភ្នំពេញៈលោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវ បានប្រាប់គេហទំព័រភ្នំពេញរីផតធ័រថា៖ ឃាត់ខ្លួនជនសង្ស័យខាងលើករណីលួច (លួចកាបូបស្ពាយដែលនៅក្នុងនោះមាន​ ប្រាក់ដុល្លារ២៨០០ដុល្លារ និងប្រាកខ្មែរ១.៤០០.០០០រៀល​ និងទូរស៌ព្ទដៃ៧គ្រឿង)​ នៅចំណុចគ្លីនិចពន្លឺរស្មី​ ផ្លូវ១៩២៨​(ផ្លូវម៉ុងរិទ្ធី) ក្រុមទី៧​ ភូមិគង្គាផុស​ សង្កាត់ទួលសង្កែទី២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ កាលពីរសៀលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨នេះ។
​ លោកអធិការប៉ូលិសខណ្ឌឫស្សីកែវ បានអោយដឹងទៀតថា ជនរងគ្រោះឈ្មោះ​ ខឹម​ រ៉ានី​ ភេទស្រី​ អាយុ៥០ឆ្នាំ​ មុខរបរ​ ពេទ្យ​ ស្នាក់នៅ​ ចំណុចកើតហេតុខាងលើ​ ។
​ ចំណែកជនសង្ស័​យប្តីឈ្មោះ ឡូញ ណេត​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបរ​ រត់តាក់សុី​ មានទីលំនៅ​ ភូមិកាត់កណ្តឹង​ សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ​ និងជនសង្ស័​យប្រពន្ធឈ្មោះ​ សុខ​ សែ​ ភេទស្រីអាយុ៣៥ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ស្នាក់នៅជាមួយប្តី​ ។

​ ចំពោះសម្ភាារក្នុងកាបូបស្ពាយពណ៌ខៀវរួមមាន​ ប្រាក់ដុល្លារ២៨០០ដុល្លារ ប្រាក់ខ្មែរ១.៤០០.០០០រៀល​ និងទូរស័ព្ទដៃស្មាតហ្វូន៧គ្រឿង​ (បានប្រគល់ជូនជនរងគ្រោះវិញហើយ) ។
​ សម្ភារសម្រាប់បម្រើក្នុងការប្រព្រឹត្តរថយន្តមួយគ្រឿង ម៉ាកសាមយ៉ុង​ ពណ៌សរ​ ពាក់ស្លាលេខ​:​ ភ្នំពេញ 2U_0762 ។
​លោកគល់ យី​អធិការប៉ូលិសខណ្ឌឫស្សីកែវ បានអោយដឹងថា នាមុនពេលកើតខាងលើនេះ ជនសង្ស័យបានបើករថយន្តសាមយ៉ុងរបស់ខ្លួន ដឹកប្រពន្ធនិងកូន២នាក់ មកពេទ្យ​ ពេលដែលចូលដល់ក្នុងពេទ្យ ឃើញឱកាសល្អក៏លួចយកកាបូបស្ពាយ ដើរយកចេញមកក្រៅដល់រថយន្ត ក៏ត្រូវជនរងគ្រោះ និងបុគ្គលិកនៅទីនោះ ចាប់បានភ្លាមៗផងដែរ។
​ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូន ជនសង្ស័យតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង