គ្រោះថ្នាក់ចរាចរថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្លាប់ ៦នាក់ របួស២នាក់
ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក(យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ២នាក់ មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៦នាក់ (យប់៣លើក) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង ៧លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១២គ្រឿង ក្នុងនោះមានម៉ូតូ ៨គ្រឿង រថយន្តធុនតូច ២គ្រឿង រថយន្តធំ ២គ្រឿង ។មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរ គឺបណ្តាលមកពី ល្បឿន ៣លើក(ស្លាប់២នាក់), មិនគោរពសិទ្ធិ ១លើក(ស្លាប់១នាក់), មិនប្រកាន់ស្តាំ ២លើក(ស្លាប់២នាក់) និងបត់គ្រោះថ្នាក់ ១លើក(ស្លាប់១នាក់) ។គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ៥លើក ផ្លូវខេត្ត ២លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តតូច ១លើក រថយន្តធំ ២លើក ។ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ១លើក ស្លាប់១នាក់, កណ្តាល ២លើក ស្លាប់២នាក់, កំពង់ចាម ១លើក ស្លាប់១នាក់, កំពង់ធំ ១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តស្វាយរៀង ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោករយៈពេល១៨ថ្ងៃ គិតចាប់ពីថ្ងៃទី១-១៨ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន ១៤៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៦៨នាក់ របួសសរុប ១៩៤នាក់ របួសធ្ងន់ ១៤៩នាក់ របួសស្រាល ៤៥នាក់ ៕