ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញក្រុងពាលី ដើម្បីបើកការដ្ឋានសាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់ ក្នុងរាជធានីភ្នំពេញ

149

 

ភ្នំពេញ៖ លោកហួត ហៃ អភិបាលរងនិងជាតំណាងឯ.ឧឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីតាមបែបសាសនានារសៀលថ្ងៃទី២៣ឧសភា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ៍ ប្រព្រឹត្តកាកសំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងរាជធានីភ្នំពេញក្រោមជំនួយរបស់សមាគមAIMF ដែលពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ត្រូវធ្វើឡើងនៅថ្ងៃទី២៤ឧសភា ក្រោមអធិបតីភាពឯ.ឧឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF)

គួរបញ្ជាក់ថា៖ទីតាំងស្ថានីយ៍ប្រព្រឹត្តកម្មនេះសាងសង់លើផ្ទៃដី៣ហិចតា ស្ថិតនៅភូមិភ្លើងឆេះរទេះលិច ក្នុងសង្កាត់ភ្លើងឆេះរទេះខណ្ឌកំពូលនាប៉ែងខាងត្បូងឈៀងខាងលិច ដែលជាការរួមចំណែកកាត់បន្ថយជាតិពុល ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ជុំវិញ និងជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងទីក្រុងផងដែរមុននឹងបង្ហូរចូលទៅបឹង,ទន្លេធម្មជាតិ។

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃ២៣ ឧសភានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ទើបបានចុះហត្ថលេខា ជាមួយសមាគមAIMF លើការងារផែនការ ត្រៀមបំរុងសំរាប់ឆ្លើយតប សង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ, យុទ្ធសាស្ត្រ គ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្ដីពីទីក្រុងឆ្លាតវៃ និងមានចរភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង