មេដាយមាស៣គ្រឿង ដែលបានមកពីការប្រកួតម៉ូតូទឹក នៅខេត្តព្រះសីហនុ
ភ្នំពេញ៖ព្រឹត្តការប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិឆ្នាំ
២០២២ដែលកម្ពុជាជ្រើសរើសយកខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ដោយជោគជ័យក្នុងនោះអត្តពលិកកីឡាម៉ូតូទឹកកម្ពុជាដណ្តើមបានមេដាយមាសបាន៣ ក្នុងចំណោមអត្តពលិកជាង៦០នាក់មកពី៤ប្រទេស។
ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានអោយដឹងថាព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរ
ជាតិនេះមានកីឡាករល្បីៗកម្រិតអន្តរជាតិនិងពិភពលោកចូលរួមប្រកួតខណៈកម្ពុជាបានដាក់៧វិញ្ញាសាចូលរួមប្រកួតប្រជែង ជាមួយនិងប្រាក់រង្វាន់សរុប ៣ម៉ឺនដុល្លាសហរដ្ឋអាមេរិក។
ជាលទ្ធផលកម្ពុជាឈរលេខ២ ដណ្តើមមេដាយសរុប ៨គ្រឿង មាស៣ ប្រាក់៣ និងសំរិទ្ធ ២គ្រឿង។ លេខ១ គឺប្រទេសថៃ ដណ្តើមបានមេដាយសរុប ១២គ្រឿង មាស៤ ប្រាក់៣ និងសំរិទ្ធ ៥គ្រឿង និងម៉ាឡេស៊ី លេខ៣ ដណ្តើមបានមេដាយប្រាក់ ១គ្រឿង។
ឯកឧត្តមប្រធានសហព័ន្ធបន្តទៀតថាព្រឹត្តការណ៍ប្រកួតកម្រិតអន្តរជាតិនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ គឺ៖
១៖ វាស់ស្ទង់សមត្ថភាពកីឡាករ និងគុណផលកីឡា សម្រាប់ត្រៀមដណ្តើមមេដាយ នៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជា។
២៖វាស់ស្ទង់សមត្ថភាពគណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធត្រៀមធ្វើជាម្ចាស់ផ្ទះនៅកម្ពុជា ឆ្នាំ២០២៣។
៣៖ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិង
អន្តរជាតិមកទស្សនាកម្ពុជាជាពិសេសបង្ហាញពីការចាប់ផ្តើម
ស្ដារសង្គមសេដ្ឋកិច្ចឡើងវិញក្នុងនិងក្រោយស្ថានភាពវិបត្តិជម្ងឺកូវីដ-១៩។
ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានប្រឹងប្រែង ប្រើប្រាស់ចំណេះដឹង បទពិសោធន៍ សមត្ថភាពកាត់សេចក្តីការប្រកួតដោយអនុវត្តតាមគោលការណ៍បច្ចេកទេស ប្រកបដោយវិជ្ជាជីវៈ ផ្តល់យុត្តិធម៌ និងតម្លាភាពដល់កីឡាករនិងបានរកឃើញនូវកីឡាករឆ្នើមដែលទទួលបានជ័យលាភី នៃការប្រកួតម៉ូតូទឹកនាពេលនេះ។
ឯកឧត្តមរដ្ឋលេខាធិការសង្ឃឹមនិងជឿជាក់ថាតាមរយៈ
ការប្រកួតនេះនឹងធ្វើឱ្យអត្តពលិកកម្ពុជានិងមន្រ្តីរៀបចំការប្រ
កួតកាន់តែរីកចំរើនទាំងសមត្ថភាពសិទ្ធផលត្រៀមដណ្តើមមេដាយមាសជូនកម្ពុជា ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រលើកដំ
បូង អោយទទួលបានជោគជ័យ។
ឯកឧត្តមសុខគាងបានបញ្ជាក់ទៀតថាក្រោមម្លប់សន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យកីឡា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ តាមរយៈចក្ខុវិស័យ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងធ្វើកំណែទម្រង់គ្រប់ទិដ្ឋភាពទាំងក្នុងក្របខណ្ឌគោលនយោបាយនិងក្របខណ្ឌបច្ចេកទេសដោយផ្អែកលើ
គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយនិងកីឡាផែនការមេឆ្ពោះទៅឆ្នាំ២០២៣ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ការហាត់ហ្វឹកហ្វឺននិងការប្រ
កួត ការបណ្តុះបណ្តាលធនធានមនុស្ស ទាំងបរិមាណ និងគុណភាព និងការរៀបចំការប្រកួតកីឡាគ្រប់ប្រភេទ ប្រកបដោយស្តង់ដារ៕