ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទង់ស៊ីហ្គេមឆ្នាំ២០២៣ បានមកដល់កម្ពុជា ហើយ

231

ភ្នំពេញ៖បន្ទាប់ពីទទួលជាផ្លូវការនូវទង់សម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមបន្តពីវៀតណាមក្នុងពិធីបិទស៊ីហ្គេមលើកទី៣១នាយប់ថ្ងៃទី២៣ឧសភាមកនោះនៅល្ងាចថ្ងៃទី២៤ឧសភាទង់នេះត្រូវបាននាំមកដល់កម្ពុជាហើយ ។

សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)ឯកឧត្តមថោងខុនប្រធានសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានដឹកនាំគណៈ
ប្រតិភូ និងអត្តពលិកកម្ពុជាសរុប១៨០នាក់ ដោយនាំមកនូវមេដាយមាស ប្រាក់ សំរិទ្ធជាច្រើនគ្រឿងជាពិសេសទង់ SEA Game ដើម្បីបន្តវេនធ្វើជាម្ចាស់ផ្ទះ SEA Game លើកទី៣២ ឆ្នាំ២០២៣ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ។
ម្ចាស់ជ័យលាភីរួមជាមួយទង់ត្រូវបានដង្ហែរចេញពីអាការយានដ្ឋានអន្តរជាតិភ្នំពេញ
កាត់តាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញដើម្បីបង្ហាញដល់ប្រជាជនកម្ពុជា
ថាកម្ពុជាពិតជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣មែន ។

គិតត្រឹមថ្ងៃទី២៥ឧសភានេះនៅសល់រយៈពេលតែ៣៤៥ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នឹងបើកសម្ភោធន៍ការប្រកួតជាផ្លូវការហើយនេះគឺជាក្ដីស្រមៃ
របស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ពហុកីឡាប្រចាំតំបន់ជាលើកដំបូង ។

សូមបញ្ជាក់ថាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយនេះកម្ពុជាប្រជែង
បានមេដាយរហូតដល់ទៅ៦៣គ្រឿងដែលក្នុងនោះមានមេដាយមាសចំនួន៩គ្រឿង មេដាយ
ប្រាក់ចំនួន១៣គ្រឿង និងមេដាយសំរិទ្ធចំនួន៤១គ្រឿង ៕

 

អត្ថបទដែលជាប់ទាក់ទង