លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ណែនាំឲ្យ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានទាំងអស់បង្កើនការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងឆ្លើយតបឱ្យបានទាន់ពេលវេលា នូវរាល់តម្រូវជាអាទិភាពនានា
ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌតិ ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បាន អញ្ជើញចុះសំណេះសំណាលផ្ទាល់ជាមួយ បេក្ខភាពក្រុមប្រឹក្សាពេញសិទ្ធ និងបំរុង នៃសង្កាត់ចំនូន ៤ គឺសង្កាត់បឹងព្រលឹត សង្កាត់អូឬស្សីទី៣ សង្កាត់អូឬស្សីទី៤ និងសង្កាត់វាលវង់ ស្ថិតក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ នៅស្នាក់ការគណបក្ស ខណ្ឌ៧មករា រសៀល ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក
ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ។
លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចវិបុលេសភក្តី សាយ ឈុំ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានរាជធានីភ្នំពេញ ជូនដល់បេក្ខភាពក្រុមប្រឹក្សាសង្កាត់ទាំងអស់ និងបានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំក្នុងមូលដ្ឋានទាំងអស់បង្កើនការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងឆ្លើយតបឱ្យបានទាន់ពេលវេលា នូវរាល់តម្រូវជាអាទិភាពនានា។
លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ បេក្ខភាពក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តចុះជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បី ផ្សព្វផ្សាយគោលនយោ បាយរបស់គណបក្ស និងសកម្មភាពអូសទាញយកប្រជាប្រិយភាព គាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ ៕ សំរិត