ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញពិធីបំពាក់ ឯកសណ្ឋានយុវជនកាកបាទក្រហម កម្ពុជាខេត្តព្រះ សីហនុ មកពីក្រុង ស្រុកទាំង៤ សរុបចំនួន ៦៦៨នាក់

33

ព្រះ សីហនុ ៖ នៅព្រឹកថ្ងៃពុធទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញពិធីបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះ សីហនុ មកពីក្រុង ស្រុកទាំង៤ សរុបចំនួន ៦៦៨នាក់។

ឯកឧត្តម គួច ចំរើន ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុមាន ប្រសាសន៍សំណេះសំណាលជាមួយក្មួយៗ និងពាំនាំផ្តាំផ្ញើរសួរសុខ ទុក្ខសេចក្តីនឹករលឹកពីសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗ ព្រម ទាំងវាយតម្លៃកោតសរសើរនាយក មន្ត្រីសាខា អនុសាខាតាមក្រុង ស្រុក ពិសេសមន្ទីរអប់រំដែលបានសម្របសម្រួលការជួបជុំបំពាក់ឯក សណ្ឋាន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានណែនាំឱ្យសាខាបំពាក់កន្សែង ឱ្យបានទៀងទាត់ជូនយុវជនកាក បាទក្រហម ថ្ងៃនេះយើងបានជួបជុំក្នុងឯកសណ្ឋានស្រស់ស្អាត បង្ហាញការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទោះបីសម្តេចមានភារ កិច្ចច្រើន តែសម្តេចតែងតែគិតគូរ និងណែនាំឱ្យមប្ត្រីសាខា អនុសាខា និងយុវជនរបស់យើងចុះចែកស្បៀងជូនប្រជាជននៅតំបន់បិទខ្ទប់បានជាង ៤ម៉ឺនកញ្ចប់។ ក្រោមការចង្អុលបង្ហាញរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាត់បន្ថយគ្រោះថ្នាក់។ យុវជនរបស់យើងបានជួបជុំបង្ហាញពីសកម្មភាពមនុស្សធម៌ និងគុណ ធម៌ អភិវឌ្ឍរាងកាយ បង្ហាញភាពជាគំរូស្របតាមគោលការណ៍គ្រឹះទាំង ៧ របស់កាកបាទក្រហមកម្ពុជា ទប់ ស្កាត់អំពើហិង្សា។ កម្ពុជាបានបញ្ចប់សង្គ្រាមជម្រុញកំណើនសេដ្ឋកិច្ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយខេត្តព្រះសីហនុ ជាខេត្តមួយអាទិភាពក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ឯកឧត្តម បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល យុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះ សីហនុ មានបទពិសោធន៍ការងារសង្គមជាច្រើននាពេលកន្លងមក យើងមិនត្រូវទុកពេលវេលាឱ្យកន្លងហួស ត្រូវហ្វឹកហាត់ចែករំលែកបទ ពិសោធន៍ទទួលបានលទ្ធផលល្អ កេរ្តិ៍ឈ្មោះល្អ នេះជាមោទនភាពដែលយើងទទួលបាន។ ការសម្រេចចិត្តរបស់ក្មួយៗហ្វិកហាត់រៀបចំខ្លួនជាយុវជនល្អ អភិវឌ្ឍសមត្ថភាពរៀន សូត្រ កាសម្រេចចិត្តឱ្យបានត្រឹមត្រូវធ្វើការងារឯកភាពគ្នា ដូច្នេះក្មួយៗត្រូវខិតខំព្យាយាម ដើម្វីសម្រេចគោលដៅរបស់ខ្លួនឆ្លងកាត់បទ ពិសោធន៍ជាភាពជោគជ័យ។ ត្រូវបន្តការខិតខំកសាងសង្គមជាតិមានការរីកចម្រើនទទួលបានសន្តិ ភាព មានការអភិវឌ្ឍយើងមានលទ្ធ ភាពបញ្ចេញសមត្ថភាព ទេពកោសក្យរៀងៗខ្លួន ហើយភាពជោគ ជ័យសម្រាប់ជីវិត ផ្តល់ឱកាសឱ្យយើងទទួលបានសន្តិភាព។ សុំឱ្យក្មួយធ្វើជាគំរូល្អ ទៅចាក់វ៉ាក់សាំង ដើម្បីបង្កើតភាពស៊ាំក្នុងខ្លួន ការពារខ្លួនយើង ក្រុមគ្រួសារ សហគមន៍ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដើម្បីកម្ពុជាធ្វើការបើកសង្គមសេដ្ឋកិច្ចឡើងវិញ។ ការជួបជុំនាពេលនេះ
១.ប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍ
២.ដោយសារការដឹកនាំរបស់រាជរដ្ឋា ភិបាលក្នុងការគ្រប់គ្រងទប់ស្កាត់កូវីដបានល្អ
៣.ដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងកាកបាទក្រហម យើងធ្វើការបំពាក់កន្សែងនាពេលនេះ។

ឯកឧត្តម បានបន្តថា កម្ពុជាបានអនុវត្តក្របខណ្ឌប្រជាធិបតេយ្យសេរី ពហុបក្សដោយធ្វើការបោះឆ្នោត ៥ឆ្នាំម្តង ហើយឆ្នាំនេះយើងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ មាន ការចូលរួមពីគណបក្សនយោបាយដូច្នេះសូមលោកគ្រូ អ្នកគ្រូ និងក្មួយដែលបានចុះឈ្មោះបោះឆ្នោតត្រូវរៀបចំឯកសារទៅបោះឆ្នោតឱ្យបានគ្រប់គ្នា៕

អត្ថបទដែលជាប់ទាក់ទង