ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចពិជ័យសេនាទៀ បាញ់៖ សូមប្រជាជនកម្ពុជាត្រៀម ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣

71

ភ្នំពេញ៖ប្រមុខគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)សម្ដេចពិជ័យសេនាទៀបាញ់មានប្រសាសន៍ថាប្រជាពលរដ្ឋទូទាំងប្រទេសពិតជាមានក្ដីសោមនស្សរីករាយនិងមោទនភាពដែលព្រះរាជាណាចក្រកម្ពុជាបានបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតទស្សនាទានការទូតកីឡានិងកិត្យានុភាពជាតិក្នុងការនាំមកនូវទង់សហព័ន្ធកីឡាស៊ីហ្គេមលើកទី៣២នៅព្រះរាជាណាចក្រកម្ពុជា ។

សូមស្មារតីស៊ីហ្គេមនេះផ្ដល់នូវកម្លាំងចិត្តនិងថាមពលចលករកីឡាអន្តរជាតិនិងនិង
ចលករកីឡាអូឡាំពិកដល់កម្ពុជាក្នុងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ឲ្យទទួលបានកិត្តិតសជាតិដ៏ឧត្តុង្គឧត្តមនិងជោគជ័យព្រោះនេះជាព្រឹត្តិការណ៍កំណត់ប្រវត្តិសាស្ត្រលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចពិជ័យសេនាក៏បានកោតសរសើរដល់កីឡាករកីឡាការិនីដែលរកមេដាយជូន
ជាតិ សរុបមេដាយ ៦៣គ្រឿង ក្នុងនោះមាស ៩គ្រឿង ប្រាក់ ១៣គ្រឿង និងសំរឹទ្ធ ៤១គ្រឿង និងជាពិសេសបានបំបែកកំណត់ត្រាក្នុងការឈ្នះមេដាយសរុបច្រើនជាងស៊ីហ្គេមនាឆ្នាំកន្លងៗមកដោយសម្តេចរំពឹងថានឹងក្លាយជាសញ្ញាល្អក្នុងការស្វែងរកឧត្តមភាពបន្តទៀតសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ការទទួលទង់ស៊ីហ្គេមសម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី
៣២ ឆ្នាំ២០២៣ និងកីឡាករ-កីឡាការិនី ជ័យលាភីទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាមនាពេលនេះគឺជាព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមក្នុងឆ្នាំ២០២៣ខាងមុខនេះតាមការសម្រេចរបស់រាជរដ្ឋាភិបាលដែលបានជ្រើសរើសយកថ្ងៃទី០៥ ខែឧសភា ជាពិធីបើកផ្លូវការ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ជាពិធីបិទជាផ្លូវការសម្រាប់ស៊ីហ្គេម និងពិធីបើកជាផ្លូវការអាស៊ានប៉ារ៉ាហ្គេម គឺនៅថ្ងៃទី០១ ខែមិថុនា និងបិទនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចប្រធានCAMSOCសំណូមពរដល់ប្រជាជនកម្ពុជានិងមហាគ្រួសារខ្មែរដែលរស់នៅក្រៅប្រទេសត្រៀមរៀបចំគ្រប់លក្ខណៈសម្បត្តិក្នុងនាមជាម្ចាស់ផ្ទះរង់ចាំទទួលស្វាគមប្រតិភូកីឡាអាស៊ីអាគ្នេយ៍និងភ្ញៀវអន្តរជាតិដែលមកពីគ្រប់ទឹសទីជុំវិញពិភពលោក។
សូមបង្កើតនូវស្នាមញញឹមរួសរាយរាក់ទាក់ជាមួយនឹងឥររិយាបថស្លូតបូតសុភាពរាបសារ ភាពថ្លៃថ្នូរក្នុងនាមជាប្រជាជនដែលរស់នៅក្នុងសន្ដិភាពពេញលេញនិងការអភិវឌ្ឍន៍គ្រប់
វិស័យ។

សូមបងប្អូនរួមជាតិចូលរួមរៀបចំតុបតែងសម្អាតអនាម័យនិងបំបាត់រាល់ភាពអសកម្ម
ក្នុងសង្គមដើម្បីលើកកំពស់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជាក្នុងព្រឹត្តិការណ៍កំណត់ត្រាប្រ
វត្តិសាស្រ្តនៃការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យត្រចះត្រចង់ក្នុងនាមជាប្រទេសមួយដែលមានអរិយធម៌ខ្ពង់ខ្ពស់និងប្រវត្តិសាស្រ្តសម្បូរបែប៕

 

អត្ថបទដែលជាប់ទាក់ទង