ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយក្រុមការងារ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់លេខ១

174

ខេត្តព្រះសីហនុ: រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់លេខ១ ក្នុងព្រះសីហនុ ចំនួន៦៥នាក់ ស្រី១០នាក់។

ជំនួបសំណេះសំណាលនេះ គឺដើម្បីស្ដាប់របាយការណ៍អំពីស្ថានភាព នៃការចុះឃោសនារកសំលេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ថ្ងៃនេះ យើងចង់ដឹងពីសកម្មភាព និងផែនការ ដំណាក់កាលទី២ នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត និងដើម្បីស្វែងយល់ថាតើ យើងទទួលបានចំណុចវិជ្ជមានអ្វីខ្លះ និងអវិជ្ជមានអ្វីខ្លះ សម្រាប់សាខាបក្សភូមិទាំង៤ និងក្រុមការងារថ្នាក់ភូមិ ក្នុងការកសាងបក្សនៅតាមភូមិនីមួយៗ តើប្រជាពលរដ្ឋផ្តល់ការពេញចិត្តបែបណានៅក្នុងមូលដ្ឋានមកលើគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម បានថ្លែងកោតសរសើរដល់ក្រុមការងារទាំងអស់ នូវការខិតខំធ្វើកិច្ចការពី ដើមអាណត្តិមកដល់ថ្ងៃនេះ ដើម្បីភាពជោគជ័យក្នុងការបោះឆ្នោតនៅថ្ងៃខាងមុខ យើងត្រូវរៀបចំផែនការ និងសកម្មភាពថ្មីៗថែមទៀត បន្តការប្រឹងប្រែងយ៉ាងខ្លាំងផ្សារភ្ជាប់នឹងការចុះបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិកគាំទ្រ ប្រកបដោយស្មារតីទន់ភ្លន់ និងចាប់យកឱកាសគាំទ្រពីប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីការគ្រប់គ្រងឈានទៅការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង