ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ឃាត់ខ្លួនបុរសដៃដល់ ជាកូនប្រសាម្នាក់ បន្ទាប់ពីធ្វើសកម្មភាព យកកាំបិតចាក់ ម្តាយក្មេក

193

 

ក្រចេះ ៖ នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានចុះធ្វើការចាប់ឃាត់ខ្លួនបុរសដៃដល់ជាកូនប្រសាម្នាក់បានភ្លាមៗ បន្ទាប់ពីជននេះ បានធ្វើសកម្មភាពយកកាំបិតចាក់ លើស្រ្តីរងគ្រោះជាម្តាយក្មេកបណ្តាលឲ្យត្រូវរបួសធ្ងន់ធ្ងរចំភ្នែកខាងឆ្វេង ក្រោយពីមានការប្រតាយប្រតប់គ្នាមួយប្រាវ ។

នគរបាលស្រុកស្នួល បានបន្តទៀតថា ដើមចមដែលឈានឲ្យមានរឿងនេះ ក៏ដោយសារតែបុរសដៃដល់ជាកូនប្រសា ខឹងស្រ្តីរងគ្រោះជាម្តាយក្មេក ថាមានចេតនាចង់បំបែកប្រពន្ឋរបស់ខ្លួន ចេញពីរូបខ្លួនឲ្យទៅយកប្តីថ្មី។

ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស(ចាក់នឹងកូនកាំបិត) និង ប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ បានកើតឡើងកាលពីព្រលប់ថ្ងៃទី២៥ ខែឧសភា នៅចំណុចដំណាក់ស្តេច ស្ថិតនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល។

បង្កដោយជនសង្ស័យជាកូនប្រសា ឈ្មោះ រឹម សុផា(ហៅជាងម៉ៅ) អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំនែកឯស្រ្តីរងគ្រោះជាម្តាយក្មេកឈ្មោះ លឹម រ៉េត ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា៕

អត្ថបទដែលជាប់ទាក់ទង