ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌចំការមន ចូលរួមប្រជុំ ស្ដីពីការត្រួតពិនិត្យការងារដកពិសោធន៍​យុទ្ធនាការឃោសនា​បោះឆ្នោត និង ដាក់ផែនការត្រៀម ពិធីបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ​

51

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមននៃរាជធានីភ្នំពេញលោកថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន បានចូលរួមប្រជុំស្ដីពីការត្រួតពិនិត្យការងារដកពិសោធន៍​យុទ្ធនាការឃោសនា​បោះឆ្នោតនិងដាក់ផែនការត្រៀមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ នៅថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០២២​ ។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន​ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម-លោកជំទាវក្រុមការងារចុះមូលដ្ឋានខណ្ឌ-សង្កាត់ទាំង៥, លោកអនុប្រធានប្រចាំការគណបក្សខណ្ឌ, លោកសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ, លោកប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង០៥ខណ្ឌចំការមននៃរាជធានីភ្នំពេញ។

ក្រោយកិច្ចប្រជុំខាងលេីចប់រួចមក​ លោកថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន​ បានបន្តដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារហ្វេសប៊ុកនៃគណបក្សខណ្ឌចំការមន​ ដើម្បីដាក់ចេញនូវផែនការមួយចំនួនសម្រាប់ឱ្យសមាជិក .សមាជិកាគ្រប់ថ្នាក់អនុវត្តការងារឱ្យមានប្រសិទ្ធិភាពខ្ពស់ និង ដើម្បីទ្រោលរាល់សភាពការណ៍នានាដែលបាននឹងកំពុងកើតមានលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង ការឃោសនាផ្សព្វផ្សាយ អំពីបេក្ខភាពក្រុមប្រឹក្សាសង្កាត់ទាំង៥ នៃខណ្ឌចំការមនរាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះផងដែរលោកប្រធានគណៈបក្សប្រជាជនកម្ពុជាខណ្ឌចំការមនថេង សុថុល បានក្រែនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំការមនដែលមាន០៥សង្កាត់សូមកុំភ្លេចជួយគាំទ្រដល់គណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន និង គណបក្សប្រជាជនកម្ពុជាសង្កាត់ទាំង០៥ និង សូមបងប្អូនអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់។

បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥នេះប្រព្រឹត្តទៅនៅថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២២ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង