រដ្ឋសភាបានប្រកាសសុពលភាព អាណត្តិតំណាងរាស្រ្តចំនួន៣៨រូប ជំនួសតំណាងរាស្រ្ត ដែលបានលាឈប់
ភ្នំពេញ៖ រដ្ឋសភានៃព្រះ រាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានរបៀបវារៈតែមួយ គឺការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោត តំណាងរាស្រ្តចំនួន៣៨រូប នីតិកាលទី៦ នៃរដ្ឋសភា ជំនួ សសមាសភាពតំណាងរាស្រ្តចាស់របស់គណបក្សប្រជាជនកម្ពុជាដែលបានលាឈប់។
ក្នុងសម័យប្រជុំរដ្ឋសភានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានប្រកាសជាឱឡារិក នូវបញ្ជីបេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្ត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជូនមកនេះ ត្រូវបានសម្រេចសុពលភាព នៃអាណត្តិ សមាជិកនីមួយៗ ចាប់ពីថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះទៅ និងស្នើសុំអគ្គលេខាធិការដ្ឋានរដ្ឋសភា បិទផ្សាយជាសាធារណៈ ហើយរៀបចំពិធីសច្ចាប្រណិធាន ជូនសមាជិករដ្ឋសភាថ្មីទាំង៣៨រូប នៅព្រះបរមរាជវាំង។
សមាសភាពតំណាងរាស្រ្តថ្មី ដែលបានប្រកាសសុពលភាពក្នុងសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ មាន ឯកឧត្តម ភូ ពុយ ឯកឧត្តម សៀង ស៊ុតថង តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង។ ឯកឧត្តម ម៉ា ឈឿន ឯកឧត្តម អ៊ី សំអុល លោកជំទាវ ស្រី គឹមឆយ លោកជំទាវ ខុង ស៊ុនអេង លោកជំទាវ កុល ធារិន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។
ចំណែក លោកជំទាវ កែ ច័ន្ទមុនី ឯកឧត្តម ឌួង សុវ៉ាង តំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ឆ្នាំង។ ឯកឧត្តម អ៊ូ សំអួន ឯកឧត្តម សំ រិទ្ធី ឯកឧត្តម តុង សេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ។ លោកជំទាវ លឹម ផល្លា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ។ ឯកឧត្តម ង៉ោ សុវណ្ណ ឯកឧត្តម អ៊ុក ដាមរី ឯកឧត្តម សុះ មុះសិន ឯកឧត្តម ជឹម សុខខុន ឯកឧត្តម ទី សុគន្ធ តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល។
មណ្ឌលខេត្តក្រចេះ លោកជំទាវ ស៊ុន សាភឿន។ ឯកឧត្តម សួន រិនឌី ឯកឧត្តម ឃុត ចាន់ដារ៉ា លោកជំទាវ ម៉ក់ វណ្ណស៊ីថា លោកជំទាវ ម៉ាណ ណាវី ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ។ ឯកឧត្តម ជាម ប៉េអា ឯកឧត្តម ទេព សាម៉ន ឯកឧត្តម ពេជ្រ ជីវ័ន ឯកឧត្តម ថោង វរលក្ខណ៍ ឯកឧត្តម ខៀវ ភារិទ្ធ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង។ ឯកឧត្តម សារី កោសល្យ ឯកឧត្តម រ៉ូហ្វី អូស្មាន ឯកឧត្តម ខូយ សុខា ជាតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់។
ឯកឧត្តម នេន ម៉ាល័យ ឯកឧត្តម តាក វណ្ណថា តំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ។ ឯកឧត្តម ងួន ប៊ៀន តំណាងរាស្រ្តមណ្ឌលខេត្តកែប។ ឯកឧត្តម អ៊ិត សុខ តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ។ ឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ ។ ឯកឧត្តម យិន ប៊ុនណាង និង ឯកឧត្តម សន សារ៉ាណា តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ។
សូមជម្រាបថារដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨ បន្តទៀត៕
ខាងក្រោមជាសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨៖